Connect with us

ព័ត៌មានជាតិ

ក្រោយ​ដឹង​តារា​សម្ដែង​បញ្ជាសិទ្ធ បាត់​មុខ​ពី​សិល្បៈ​ដើម្បី​រក​លុយ​ព្យាបាល​ម្ដាយ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា​៣ម៉ឺនដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា តារាសម្ដែងសង្ហាប្រុសលោក បញ្ញាសិទ្ធ បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈធំ ដើម្បី​រកលុយ​ព្យាបាល​ជំងឺ​ម្ដាយ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន បានចូលរួមឧបត្ថម្ភ​ថវិកាចំនួន៣ម៉ឺនដុល្លារ សម្រាប់​ចាត់​ចែង​ព្យាបាល​ម្ដាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សំណេរ​របស់សម្ដេចតេជោ បានសរសេរ​ថា “ខ្ញុំ​ទើប​ដឹង​ថា តារា​សំដែង​បញ្ញា សិទ្ធ បាត់​មុខ​ពី​សិល្បៈ​ដើម្បី​រក​ប្រាក់​ព្យាបាល​ជំងឺ​ម្តាយ។ ពេល​នេះ​កូនកតញ្ញូម្នាក់នេះកំពុងត្រូវ​ការ​ជំនួយ​ដើម្បី​ជួយ​ដល់​ម្តាយ។ ខ្ញុំនិងភរិយាសូម​ចូល​រួម​ចំនួន៣ម៉ឺនដុល្លារ (30,000$) សម្រាប់​ក្មួយ​ចាត់​ចែង​ព្យាបាល​ម្តាយ​ឲ្យទាន់​ពេល”។

សម្ដេចតេជោ​បន្ត​ថា “សូម​ក្មួយ​បញ្ញា សិទ្ធទាក់ទងមក លោក​សេង ទៀង ដែល​កំពុង​ផ្ទេរប្រាក់​តាម​គណនីនៅABA របស់ក្មួយតាមលេខទូរស័ព្ទ012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាម​ក្រោយ​ទៀត។ ជូន​ពរ​ដល់ម្តាយក្មួយឆាប់បានជាសះស្បើយ”។

គួររំលឹកថា ក្រោយ​ការ​បាត់​មុខ​ពី​វិថី​សិល្បៈ​មួយ​ខ្យល់​ប្រមាណ​ជា​២​ឆ្នាំ ស្រាប់តែ​តារា​រូបនេះ បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ថា «​កូន​មក​ធ្វើការ​នៅ​ឆ្ងាយ ដើម្បី​សន្សំ​លុយ​ទុក​វះកាត់​អ្នក​ម្តាយ ទ្រាំ​បន្តិច​សិន​ទៅ​អ្នក​ម្តាយ លុយ​ជិត​គ្រប់​ហើយ ខ្ញុំ​លែង​ខ្មាស​អ្នកណា​ទៀតហើយ ដោយសារ​ខ្ញុំ​អស់​លទ្ធភាព​មើលថែ​គាត់ ខ្ញុំ​បាន​មើល​គាត់​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។ ខ្ញុំ​អគុណ​បងៗ និង​មិត្តៗ​សិល្បៈ ដែល​ជួយ​ដល់​អ្នក​ម្តាយ​ខ្ញុំ នៅ​ចុងខែ​នេះ​ខ្ញុំ​នឹង​យក​គាត់​មក​ប្រទេស​ថៃ​ហើយ​។ អគុណ​នៅ​ទឹកចិត្ត​របស់ បង​បង និង​មិត្តៗ​ទាំងអស់គ្នា​។ តាម​ទឹកចិត្ត​បង​បង​សិល្បករ និង​មិត្ត​ដែល​ធ្លាប់​រាប់អាន​ខ្ញុំ ABA 001109747 ka panhasith ខ្ញុំ​អស់​លទ្ធភាព​ខ្លួនឯង​ហើយ ហើយ​ខ្ញុំ​ក៏​លែង​ខ្មាសអៀន​ដែរ ព្រោះ​ជីវិត​គាត់​ថ្លៃ​ជាង​ខ្មាសអៀន​។ ថ្ងៃ​២៥ ខ្ញុំ​នឹង​យក​គាត់​ចេញទៅ​ប្រទេស​ថៃ​ហើយ​បងប្អូន​»​។

លោក​បញ្ញាសិទ្ធ ក៏​ធ្លាប់​បាន​បង្ហោះ​ថា ពេលនេះ លោក​ទទួលបាន​ជំនួយ​ពី​បងប្អូន​អ្នកសិល្បៈ និង​បងប្អូន​មហាជន ចំនួន​៥០០​ដុល្លារ ដោយ​លោក​ត្រូវការ​ប្រមាណ​ជា ៣០០០​ដុល្លារ ក្នុង​ការ​វះកាត់ ដូច្នេះ​លោក​សង្ឃឹមថា នឹងមាន​បងប្អូន​ជួយ​ម្តាយ​លោក​ជា​បន្តទៀត​។ បច្ចុប្បន្ន លោក​នៅ​ប្រទេស​ថៃ ធ្វើការ​អោយគេ​នៅក្នុង​ហាង​មួយកន្លែង និង​លក់​ខោអាវ ហើយ​ការដែល​លោក​បាត់​មុខ​ពី​រង្វង់​សិល្បៈ​នេះ ដោយសារ​ម្តាយ​ឈឺ ដូច្នេះ​ត្រូវ​បង្ខំចិត្ត​ធ្វើការ​អោយ​ច្រើន ដើម្បី​យកលុយ​ព្យាបាល​ម្តាយ ពោលគឺ​លោក​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ម្តាយ​ឈឺ ព្រោះ​ម្តាយ​ជា​ព្រះ​រស់ ដោយ​មិនអាច​ថ្លៃ​បាន​នោះទេ ព្រោះតែ​អ្នក​ម្តាយ​រូបនេះ​ហើយ ដែល​តែងតែ​ចិញ្ចឹម​បីបាច់​មើលថែ​លោក​អោយ​ធំ​ពេញវ័យ ដូច្នេះ​ដើម្បី​តបស្នង​សងគុណ​អ្នក​ម្តាយ​ដែល​កំពុង​ឈឺ​នៅលើ​កន្ទេល លោក​សុខចិត្ត​លះបង់​គ្រប់យ៉ាង ពោលគឺ​អាយុជីវិត​របស់​ម្តាយ​លោក​ជា​រឿង​សំខាន់​។ជា​ចុងក្រោយ លោក​ពិតជា​អគុណ​ខ្លាំងណាស់​ចំពោះ​ការគាំទ្រ និង​ការជួយ​ដល់​ម្តាយ​លោក ដោយ​មានតែ​ម្រាមដៃ​ដប់​អគុណ​ដល់​បងប្អូន​សិល្បៈ​ដែល​បាន​ជួយ​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម