Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋហួសចិត្ត​មន្ទីរពេទ្យឯកជនមួយក្នុងក្រុងដូនកែវ​យកតម្លៃតាមមាត់

បានផុស

នៅ

ជាករណីថ្មីមួយទៀតហើយនៅក្រុងដូនដែវ ដែលគ្លីនិកឯកជនមួយទៀតត្រូវបានប្រជាពលរដ្ឋរិះគន់ទៅលើភាពមិនច្បាស់លាស់នៃតម្លៃសេវាកម្មរបស់ខ្លួន ស្រេចតែការនឹកឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសរសេរបង្ហោះរៀបរាប់ពីម្ចាស់គណនីហ្វេសប៊ុក Tum Samnang ថា «ហួសចិត្តជួយស៊ែផងបងប្អូន ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ នាងខ្ញុំបានមកពិនិត្យអេកូផ្ទៃពោះ ដោយសារកូនខូច ខ្ញុំក៏សម្អាតនៅពេទ្យខាងក្រោម​(មន្ទីរសំរាកព្យាបាល និងសម្ភព សោ សុខុម) អស់១០០$ លុះដល់ថ្ងៃទី ០២ ខែឧសាភា ខ្ញុំក៏មានអាការៈចុកខ្លាំងក៏មកពេទ្យវិញ ផ្សំថ្នាំយកទៅលេបបានម្តងមិនបាត់ក៏មកទៀត ពេទ្យទារយកថ្នាំវិញ សម្រាកបានមួយយប់ គិតលុយវិក័យប័ត្រចាស់សរសេរថា សំអាតស្បូន 50$ ទាំងដែលខ្ញុំមិនបានធ្វើ ពេលខ្ញុំតវាថា មិនបានធ្វើ ក៏សរសេរវិក័យប័ត្រថ្មីដោយតំឡើងថ្លៃសេរ៉ូម (ពីមុន20$) មក30$ សេរ៉ូមទទេ២កំប្លោក 60$ រីឯថ្លៃបន្ទប់១ថ្ងៃកែមក២ថ្ងៃ 40$ សំខាន់ថ្នាំខ្ញុំអាចាស់ដដែលសរសេរក្នុងបុងគិតលុយម្តងទៀត សូមលោកប្រធានមន្ទីរពេទ្យជួយមើលបុគ្គលិកផងធ្វើត្រូវ រឺខុស? ខ្ញុំទាររកថ្នាំចាស់ខ្ញុំវិញក៏មិនអោយ»។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ មិនទាន់ឆ្លើយតបជុំវិញករណីខាងលើនេះនៅឡើយទេ។

ទោះយ៉ាងណា ក្រោយការបង្ហោះបែបនេះ ម្ចាស់គណនីបានបញ្ជាក់ចុងក្រោយថា មន្ទីរពេទ្យបានសុំទោសនាង និងសម្របសម្រួលនាងសម្រេចបញ្ចប់រឿង។

នាងបានសរសេរថា «រឿងដែលពាក់ពន្ធ័ចំពោះខ្ញុំ និងមន្ទីរពេទ្យ ដោយមានការសុំទោស និងដោះស្រាយសម្របសម្រួល​ជូនខ្ញុំឡើងវិញ កំហុសខុសឆ្គងគឺមកពីបុគ្គលិកម្នាក់ ដោយម្ចាស់គ្លីនិចគាត់មិនបានដឹងទេ ដូច្នេះខ្ញុំសូមបញ្ចប់រឿងនេះត្រឹមប៉ុណ្ណឹងចុះ»៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម