ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈប្រវត្តិសាស្ត្រ
ថ្លែងក្នុងពិធី សម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១, សង្កាត់លេខ៣, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្ត្រ តាមរយៈការបើកបង្ហាញនូវសាវតារ និងភាពរុងរឿងថ្កើងថ្កាននៃអរិយធម៌ខ្មែរ តាំងពីអតីតកាលរហូតមកដល់សម័យកាលទំនើប ជូនដល់សាកលលោក។

សមិទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែចម្រុងចម្រើនរុងរឿង និងលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។

ឯកឧត្ដមក៏សូមចូលរួមអនុមោទនាត្រេកអរ ចំពោះការកកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលជាច្រើន ក្នុងទីអារាមដែលត្រូវបានផ្តួចផ្តើមកសាងដោយព្រះបរមរតនកោដ្ឋក្នុងឆ្នាំ១៩៦២ និងបន្ទាប់មកត្រូវបានបំផ្លិចបំផ្លាញដោយរបបប៉ុលពត គឺដូចនឹងស្ថានភាពសោកនាដកម្មនៅទូទាំងប្រទេសក្នុងសម័យកាលដ៏ខ្មៅងងឹតនោះ។

ហើយចាប់ពីឆ្នាំ១៩៧៩ ទីអារាមនេះក៏ត្រូវបានកសាងឡើងវិញដោយការចូលរួមពីសំណាក់ព្រះសង្ឃ គណៈកម្មការ-អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ រួមជាមួយនឹងរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិដ៏រឹងមាំ។

ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈកាលជាង ៤០ ឆ្នាំ, ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន ដូចជាក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ ហើយលើសពីនេះ គឺការធានាបាននូវនិរន្តភាពនៃឱកាសសម្រាប់កំណើន និងការអភិវឌ្ឍន៍ គឺជាសមិទ្ធផលប្រកបសច្ចភាពក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត៕




















-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ