Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ នាំ​យក​ថវិកា​២០០០០ដុល្លារ ជូន​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តព្រះសីហនុ

បានផុស

នៅ

ព្រះសីហនុ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាន​នាំ​យក​ថវិកា ចំនួន ២០,០០០ដុល្លាអាមេរិក (ពីរម៉ឺនដុល្លាអាមេរិក) ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវា​ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោម​ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋ​ជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ពិធី​នេះ​បាន​ធ្វើឡើង​នៅ​រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣អញ្ជើញ​ទទួល​ដោយ​លោក គួច ចំរើន ប្រធាន​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ក្នុង​ឱកាស​នេះ​ដែរ លោកគួច ចំរើន ក្នុង​នាម​ប្រធាន​សាខាកាកបាទ​ក្រហមកម្ពុជា​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ដែល​ជានិច្ច​ជាកាល​តែង​តែ​ចូល​រួម​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​ជូនដល់រដ្ឋបាលខេត្ត​ ដើម្បីយក​ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​ខ្វះខាត​នៅ​ក្នុងខេត្តព្រះសីហនុ៕

ដោយ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម