កីឡា
បួខាវ និងក្រុមកីឡាឃីកបុកស៊ីងរបស់ខ្លួន នឹងមកដល់កម្ពុជានៅថ្ងៃនេះ
បួខាវ ស្តេចប្រដាល់របស់ប្រទេសថៃ រួមដំណើរជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់ខ្លួន ធ្វើដំណើរមកកម្ពុជានៅថ្ងៃនេះ សម្រាប់ការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភា តទៅ។ នេះបើតាមផុសផ្សាយរបស់ហ្វេសប៊ុកផេក SEA Games Cambodia 2023 នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ និងមានការចែករំលែកបន្ត ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ។

ក្នុងឱកាសនៃដំណើររបស់ក្រុមកីឡាឃីកបុកស៊ីងរបស់ប្រទេសថៃនេះ ក្រុមអ្នករៀបចំកម្មវិធីប្រកួតក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម រួមនឹងថ្នាក់ដឹកនាំទាំងអស់ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ រក្សាសេចក្តីថ្លៃថ្នូរ កុំប្រើការប្រមាថមើលងាយលើបុគ្គលណាឲ្យសោះ ត្រូវរក្សាតម្លៃក្នុងនាមជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា វត្តមានរបស់បួខាវមកកម្ពុជានៅថ្ងៃនេះ គឺជាការដឹកនាំក្រុមឃីកបុកស៊ីងរបស់ប្រទេសថៃ មកប្រកួតនៅកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដោយការប្រកួតនេះចាប់ផ្តើមពីស្អែកនេះតទៅ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?