ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ផ្ទាំងទស្សនីយភាពពិធីបើក-បិទ ស៊ីហ្គេម ជាចលករសំខាន់ធ្វើឲ្យកម្ពុជាល្បីល្បាញពេញពិភពលោក
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ តាមរយ:ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា ផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាចលករសំខាន់មួយ ធ្វើឲ្យកម្ពុជាទទួលបានល្បីល្បាញឮសាយខ្ទរខ្ទារពេញពិភពលោក ដែលមិនអាចកាត់ផ្តាច់បាន។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា កម្ពុជាពិតជាមានមោទនភាពចំពោះការបង្ហាញទស្សនីយភាពដ៏ស្រស់បំព្រងអស្ចារ្យ និងរស់រវើកប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ហើយទទួលបានការកោតសរសើរ និងទទួលបានកិត្តិនាមល្បីរន្ទឺខ្ទរខ្ទារពាសពេញពិភពលោក។ ឯក្ឧត្តម មានប្រសាសន៍ថា៖ «ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំពិតជាសូមកោតសរសើរក្រុមការងារ លោកគ្រូ អ្នកគ្រូ ក្រុមសម្តែង សិល្បករ សិល្បការិនី អត្តពលិក កងកម្លាំង សិស្ស និស្សិត យុវជន យុវនារី កុមារា កុមារី ក្រុមការងារបច្ចេកទេស និងអ្នកដែលបានចូលរួមប្រឹងប្រែងទាំងអស់គ្នាអស់ពីកម្លាំងកាយចិត្ត»។ ចំពោះឯកឧត្តម ហ៊ុន ម៉ានី ការចូលរួមចំណែកទាំងអស់នេះ គឺបានបង្ហាញពីការលះបង់ជូនដល់ជាតិ មាតុភូមិ ទាំងក្នុងពិធីបើក ទាំងក្នុងពិធីបិទ រួមជាមួយព្រឹត្តិការណ៍អមនានានៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ។

ម្យ៉ាងវិញទៀត ទិដ្ឋភាពទាំងអស់នេះ ក៏ជាកត្តាលីករដ៏សំខាន់មួយដែលមិនអាចកាត់ផ្តាច់បាន ក៏ដូចជាជាកត្តាចម្បងមួយដែលនាំឲ្យព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិនេះ ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរក្រៃលែង។ ទន្ទឹមនឹងនោះ ប្រជាជនកម្ពុជា និងនៅទូទាំងពិភពលោក ក៏បានទទួលស្គាល់ថា ក្រុមសិល្បៈ និងទស្សនីយភាពនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ទាំងពិធីបើក និងទាំងពិធីបិទ បានធ្វើឲ្យបេះដូងរបស់ប្រជាជនកម្ពុជាលោតក្នុងចង្វាក់តែមួយ ពោរពេញទៅដោយក្តីស្រឡាញ់ ក្តីរំភើប ស្នាមញញឹម ជាមួយមោទនភាពស្របពេលជាមួយគ្នា។ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី ដដែល។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី១៧ ខែឧសភានេះ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីនៃសម័កាលដ៏រុងរឿងមួយ ជាមួយការបង្ហាញនូវសក្តានុពល និងថាមពលដ៌អង់អាចរបស់ប្រជាជាតិកម្ពុជា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន