Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកំពត បង្កើតទីលាន​ប្រកួត​កីឡាទូក​កាយ៉ាក់​បែបលក្ខណៈស្តង់ដារ​អន្តរជាតិ​ នៅបណ្ដោយ​ព្រែក​កំពង់បាយ។

បានផុស

នៅ

កំពត ៖ ​លោក អ៊ឹង ឆាយ អភិបាលរង​ខេត្តកំពត​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា ​នៅក្នុង​ពិធី​បើក​ការប្រកួត​ទូក​កាយ៉ាក់​បាន​រៀបចំ​ធ្វើឡើង​នៅ​កីឡាដ្ឋាន កីឡា​លើទឹក​ខេត្តកំពត​ដែល​ប្រារព្ធ​ធ្វើឡើង​តាំងពី​ថ្ងៃទី​២៣ រហូតដល់​ថ្ងៃទី​២៥ ខែឧសភា​ឆ្នាំ​២០២៣​នេះ។ បើ​តាម​ការ​ចង្អុលបង្ហាញ​រប​ស់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ​មន្ត្រីក្រោមឱវាទ​និង​ក្រុមការងារ​សិក្សា​ទីកន្លែង​ដែល​បាន​គ្រោង​ដើម្បី​បង្កើត​ជា​កន្លែង​ទីលានប្រណាំង​ទូក​អចិន្ត្រៃយ៍​ ហើយ​មាន​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ ដែល​មាន​គោលបំណង​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​កីឡា និង​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ឱ្យ​មកលេង​កម្សាន្ត​ខេត្តកំពត​កាន់តែ​ល្អប្រសើរ​ឡើងជា​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរ​ខេត្តកំពត​បា​ន​លើក​វិស័យ​កីឡា​លើទឹក​(​ឬ​កីឡា​ទូក កាយ៉ាក់​) ​គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តកំពត​ឲ្យ​កាន់តែច្រើន​ក៏ដូចជា​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពត​ ហើយក៏​អាច​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ដល់​ខេត្ត​កំពត​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត​។

លោក អ៊ឹង ឆាយ អភិបាលរង​ខេត្តកំពត​បានលើក​ឡើង​ថា ក្រោយពី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ទូក ក្នុង​ព្រឹ​ត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ រួចមក ថ្នាក់ដឹកនាំ​ខេត្តកំពត គ្រោង​បង្កើត​ទីលាន​ប្រកួត​ទូក​អចិន្ត្រៃយ៍ លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​មួយ ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ផង និង​ទាក់ទាញ​ទេសចរ​ជំរុញ​ដល់​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​ប្រសើរឡើង​។

ហើយ​ក្រុមកីឡា​ការប្រកួត​ទូក​កា​យ៉ាក់​ថ្ងៃ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួមចំណែក​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ផងដែ​រ។

​លោក រិ​ន ដា​ណេ​រ ជា​កីឡាករ​អុំទូក​កា​យ៉ាក់ ឈ្នះ​ក្នុង​ជើង​ទី​១ លើ​វិញ្ញាសា​អុំ​រយៈ​ចម្ងាយ ២.០០០​ម៉ែត្រ បានបង្ហាញ​ការយល់ឃើញថា ទូក​កា​យ៉ាក់ បាន​ក្លាយជា​ប្រភេទ​កីឡា​លើទឹក​ដ៏​ពេញនិយម​មួយ​សម្រាប់​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​នៅក្នុង​ខេត្តកំពត​។

​សូមបញ្ជាក់ថា ការប្រកួត​ទូក​កា​យ៉ាក់ ចែកចេញជា​បី​វិញ្ញាសា​ធំៗ ដែល​មាន​កីឡាករ​ចូលរួម​សរុប​ចំនួន ៩៤​នាក់ លើ​រយៈ​ចម្ងាយ ៥០០​ម៉ែត្រ ចំនួន​៣០​នាក់​, រយៈ​ចម្ងាយ ២.០០០​ម៉ែត្រ ចំនួន ៣០​នាក់ និង​រយៈ​ចម្ងាយ ៥.០០០​ម៉ែត្រ ចំនួន ៣៤​នាក់​។ ការ​ប្រ​កូត​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ដល់​២៥ ខែឧសភា ឆ្នាំ​២០២៣​។ កីឡាករ​ដែល​ទទួលបាន​ជ័យលាភី នឹង​ទទួលបាន​ប្រាក់រង្វាន់​ចាប់ពី ១០០​ដុល្លារ ដល់ ១.៥០០​ដុល្លារ​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម