ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងចេញទៅទទួលវ៉ាក់សាំងកូវីដ ដល់ព្រលានយន្តហោះភ្នំពេញ
ថ្លែងនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែនប្រកាសនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលមកដល់នាអំឡុងខែកុម្ភៈនេះ។
ក្រោយពេលទទួលបានវ៉ាក់សាំងពីចិន សម្តេចក៏លើកឡើងពីលទ្ធភាពក្នុងការសុំជំនួយវ៉ាក់សាំងកូវីដពីភាគីឥណ្ឌា និងកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរនេះបានផលិត និងចាក់លើប្រជាពលរដ្ឋរបស់ខ្លួន។
គួរបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំង ១ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន។ ប៉ុន្តែក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងចំនួន៣០ម៉ឺនដូសជាមុនសិនរបស់ក្រុមហ៊ុនស៊ីណូហ្វាម។
វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៉ីណូហ្វាមមានប្រសិទ្ធភាពរហូតដល់៧៩,៣៤ភាគរយ ហើយបច្ចុប្បន្នត្រូវបានប្រើប្រាស់ជាង២២០លានដូស នៅទូទាំងពិភពលោក។ ដើម្បីបង្កើតជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងទទួលចាក់វ៉ាក់សាំងលើកទីមួយនិងមុនគេ ពេលវ៉ាក់សាំងមកដល់អំឡុងខែកុម្ភៈនេះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី