Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការ​ម្នាក់ នឹង​ចាក់​វ៉ាក់សាំង​កូវីដ​​ដូស​ដំបូង ដល់​សម្តេច ហ៊ុន សែន

បានផុស

នៅ

ដោយ​មិន​លើក​ចំឈ្មោះ សម្តេច​តេជោ​ ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ម្នាក់ នឹង​ចាក់​វ៉ាក់សាំង​កូវីដ​ដូស​ដំបូង​ដល់​សម្តេច​ ពេល​ដឹក​មក​ដល់​អំឡុង​ខែ​កុម្ភៈ។

សម្តេច​ក៏​បង្ហាញ​ពី​​ទីតាំង​សម្រាប់​ការ​ចាក់​វ៉ាក់សាំងកូវីដ​ នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ សម្តេច​បន្ត​ថា ក្រោយ​ចាក់​វ៉ាក់សាំង​រួច​ សម្តេច​នឹង​ធ្វើ​សន្និសីទ​ដល់​អ្នក​សារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង ១ លាន​ដូស​ពី​សាធារណរដ្ឋ​ប្រជាមានិតចិន។ ប៉ុន្តែ​ក្នុង​ដំណាក់កាល​ដំបូង រដ្ឋាភិបាល​ចិននឹង​ផ្តល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុនស៊ី​ណូ​ហ្វា​ម ចំនួន៣០ម៉ឺន​ដូ​សជាមុនសិន។

សម្តេច​តេជោ ហ៊ុន សែន ដែល​តែងតែ​ស្ថិតនៅខ្សែត្រៀមជួរមុខជាទម្លាប់ធម្មតារាប់សិបឆ្នាំ ក៏​ប្រកាស​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំងលើកទីមួយនិងមុនគេ ដើម្បីបង្កើតជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន ស៉ីណូហ្វាម​មានប្រសិទ្ធភាព​រហូតដល់៧៩,៣៤ភាគរយ ហើយ​បច្ចុប្បន្ន វ៉ាក់សាំង​នេះត្រូវ​បាន​ប្រើប្រាស់​ជាង​២២០លា​នដូស នៅក្នុង​ប្រទេស​មួយ​ចំនួន​​លើ​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម