ព័ត៌មានជាតិ
ពលរដ្ឋដែលជួបការលំបាកដែលរងគ្រោះដោយការលិចលង់ មិនទាន់ទទួលអំណោយ សូមមកទំនាក់ទំនងទីស្នាក់ការ CPP
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកក្នុងជីវភាពគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយមិនទាន់បានទទួលអំណោយពីអាជ្ញាធររាជធានីភ្នំពេញ ឬបងប្អូនប្រជាពលរដ្ឋដែលខ្វះស្បៀងអាហារ បងប្អូនអាចមកធ្វើទំនាក់ទំនងមកទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមសង្កាត់និងខណ្ឌនានា នៅទូទាំងរាជធានីភ្នំពេញ ដើម្បីអោយអាជ្ញាធរបានជួយជាស្បៀងអាហារទាន់ពេល។

ការប្រកាសបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ខណៈដែលលោកនិងលោកស្រីអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៩៣គ្រួសារ នៅខណ្ឌមានជ័យដែលទទួលរងគ្រោះដោយការលិចលង់ដោយទឹកជំនន់នាពេលកន្លងមកនេះ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង៥៩៣ គ្រួសារនេះ គឺពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ ក្នុងការសម្រាលការលំបាក វប្បធម៌នៃការចែករំលែក ជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ជួយដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចនាយករដ្ឋមន្ត្រីគឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បានឡើយ។

លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា នៅខណ្ឌមានជ័យ ប្រជាពលរដ្ឋដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងចំនួន ១៦៨៩គ្រួសារ ស្មើនឹង៥សង្កាត់ ក្នុងនោះរួមមាន សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២និងសង្កាត់ស្ទឹងមានជ័យ ហើយមកដល់ពេលនេះ អាជ្ញាធរខណ្ឌនិងសប្បុរសជនបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះបានចំនួន៩លើកហើយ ស្មើនឹង១០៩៦គ្រួសារ ហើយនេះជាលើកទី១០ ដែលលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រីបានប្រគល់ជូននាពេលនេះ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?