ព័ត៌មានជាតិ
គ្រូ និងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទៅបង្រៀនសិស្សនៅខេត្តព្រះសីហនុ ពីប្រយោជន៍នៃការអាន និងប្រើបណ្ណាល័យ
គ្រូបង្រៀន និងក្រុមនិស្សិតនៅមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ (RUPP) បានចុះធ្វើសកម្មភាពសហគមន៍ នៅសាលាបឋមសិក្សាព្រៃប្រសិទ្ធិ ស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងសកម្មភាពនេះ ក្រុមនិស្សិតបានចុះទៅបង្រៀនសិស្សនៅទីនោះពីអត្ថប្រយោជន៍ការអានសៀវភៅ រួមទាំងការប្រើប្រាស់បណ្ណាល័យដូចគ្នា។ ក្នុងឱកាសនេះ ក្រុមនិស្សិត និងគ្រូបង្រៀនក៏បានជួយសម្អាតបណ្ណាល័យនៅទីនោះ និងបានយកសម្ភារៈសិក្សាមួយចំនួន ដូចជា សៀវភៅ និងកុំព្យូទ័រ ទៅដំឡើងក្នុងបណ្ណាល័យនៅទីនោះ ដើម្បីជាជំនួយសិក្សាដល់សិស្សនិងបង្កើនការអានរបស់ពួកគេផងដែរ។
ក្រៅពីការចុះបង្រៀនឱ្យសិស្សកាន់តែយល់ដឹងពីការអានសៀវភៅ កម្្មវិធីនេះ ក៏បានផ្សារភ្ជាប់សាកលវិទ្យាល័យជាមួយសហគមន៍ អាចឱ្យនិស្សិតបានដឹង និងស្វែងយល់កាន់តែច្បាស់ពីការសិក្សា ការអប់រំនៅតាមតំបន់ជនបទតែម្តង។

តាមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា នេះជាសកម្មភាពលើកទី២ហើយ ដែលក្រុមការងារនៃមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចុះធ្វើសកម្មភាពនៅក្នុងសហគមន៍ នៅសាលាបឋមសិក្សាព្រៃប្រសិទ្ធិ។ កាលពីសកម្មភាពលើកទី១ នៅក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានជួសជុលតុរៀនដែលខូចខាត ចូលរួមសម្អាតបរិវេណក្នុងថ្នាក់ បង្រៀនអំពីអនាម័យមូលដ្ឋាន និងបាននាំយកសម្ភារៈជួសជុលតុ សៀវភៅ និងសម្ភារៈអនាម័យមួយចំនួនទៀត៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


