ព័ត៌មានជាតិ
ក្រសួងអបរំ ជ្រើសរើសនិស្សិតនារី ១០៤នាក់ ស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី
ក្រសួងអបរំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារី សរុបចំនួន ១០៤នាក់ មកស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៤-២០២៥។

យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា និស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តសិក្សា សាធារណៈទាំងអស់តាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃសិក្សាមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតនារីក្រីក្រ ឆ្នាំទី១ ឱ្យចូលស្នាក់នៅជាបណ្តោះអាសន្នសរុបចំនួន ១០៤នាក់ ដែលមានទីតាំងស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លក្ខណ្ឌជ្រើសរើស ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១ នៅតាមគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ ក្នុងរាជធានីភ្នំពេញ ហើយជានិស្សិតនារីក្រីក្រ និងនិស្សិតនារី ដែលមានពិការភាពមកពីខេត្តនានា(សូមភ្ជាប់លិខិតបញ្ជាក់ពីមេភូមិ មេឃុំ) ជានិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។ ចំពោះកាលបរិច្ឆេទ និងទីកន្លែងដាក់ពាក្យ បេក្ខជន ត្រូវយកពាក្យស្នើសុំមកដាក់ដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់កាលបរិច្ឆេទប្រកាសលទ្ធផល នឹងត្រូវបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងតាមគេហទំព័រផ្លូវការរបស់ ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសនៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ចំពោះព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៧៥ ៥៩០៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


