ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ និស្សិតកម្ពុជាម្នាក់ៗ ជាផ្នែកមួយមិនអាចខ្វះបាន ក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០២៥
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា និស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០២៥។

ផ្ដើមពីការអបអរសាទរដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន និងអាល្លឺម៉ង់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ដល់និស្សិតទាំងអស់ អំពីតម្លៃ និងភាពសំខាន់ក្នុងនាមជាធនធានសក្ដានុពលរបស់កម្ពុជា ចំពោះការរួមដំណើរជាមួយរាជរដ្ឋាភិបាល ដើម្បីការសម្រេចចក្ខុវិស័យ ២០២៥ នាឱកាស នៃការទទួលជួបសំណេះសំណាល កាលពីព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍គូសបញ្ជាក់ថា «និស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០២៥ ហើយភាពជោគជ័យរបស់ទាំងអស់គ្នា មិនមែនដាច់ដោយឡែកពីភាពជោគជ័យ នៃសង្គមជាតិឡើយ ព្រោះយើងទាំងអស់គ្នា មានការផ្សារភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់សង្គមកម្ពុជា»។

ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី ៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយចាត់ទុកធនធានមនុស្សជាអាទិភាព និងការផ្តល់បរិយាកាស និងពង្រីកឱកាសជាបន្តបន្ទាប់ជូនដល់មន្ត្រីរាជការ និងយុវជនជាសិស្ស-និស្សិត ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្ដានុពលរបស់ធនធានមនុស្សកម្ពុជា ហើយជឿជាក់ថា ប្រតិភូនិស្សិតកម្ពុជាគ្រប់ៗ រូប នឹងខិតខំប្រឹងប្រែងក្នុងការសម្រេចជោគជ័យក្នុងការសិក្សា ហើយត្រលប់មកវិញរួមគ្នាប្រើប្រាស់សមត្ថភាព កម្លាំងរួម ក្នុងទិសដៅរួមតែមួយ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលនឹងត្រូវចេញដំណើរទៅសិក្សានាពេលដ៏ខ្លីខាងមុខនេះ សូមទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


