Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​បញ្ចប់​ជា​ស្ថាពរ​ករណី​វិវាទ​រវាង​ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា នៅក្នុង​ការដ្ឋាន​សារ​សង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ដែល​មាន​ជាន់​ក្រោម​ដី ២​ជាន់ និង​កម្ពស់​ឡើងលើ ៦​ជាន់ ដែល​ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃ​សុក្រ ៩​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​មានប្រសាសន៍ថា កន្លងមក​ជម្លោះ​នេះ ក៏បាន​ធ្វើ​ឲ្យ​សំណង់​ផ្សារ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ជាច្រើន​ខែ ដែល​បានធ្វើ​ឲ្យ​អាជីវករ​ទាំងអស់ មាន​អារម្មណ៍មិនល្អ​ចំពោះ​គម្រោង​នៃ​ការសាងសង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា​នេះ និង​បាន​ធ្វើ​ឲ្យ​សំណង់​នេះ​មិនអាច​បញ្ចប់​តាម​កិច្ចសន្យា​ដែល​បាន​កំណត់ និង​ម្យ៉ាងទៀត ក៏បាន​ធ្វើ​ឲ្យ​អាជីវករ​ខកខាន​ក្នុង​ការ​លក់ដូរ​ផងដែរ។

លោកជំទាវ​ក៏បាន​បន្តទៀត​ថា កន្លងមក​ក្រសួង​បាន​ចាត់​គណៈប្រតិភូ​ចុះ​អង្កេត​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ទំនាស់ និង​មានការ​ប្រជុំ​សម្របសម្រួល​ជា​បន្តបន្ទាប់។ ដោយឡែក​នៅ​រសៀល​ថ្ងៃនេះ ក្រោម​ការដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​បញ្ចប់​វិវាទ នៅ​ចំពោះមុខ​វត្តមាន​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គូរ​ភាគី​ទាំងសង្ខាង​បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត ដោយ​ករណី​វិវាទ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព ភាតរភាព និង​យុត្តិធម៌ ហើយ​គ្រប់ភាគី​សុទ្ធតែ​ឈ្នះ ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ ជាពិសេស ភាគី​ទាំងអស់​ក៏បាន​ឯកភាព និង​សន្យា​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ តាម​ស្មារតី​កិច្ចប្រជុំ​នា​រសៀល​នេះ​ក្នុង​ការ​បញ្ចប់ទំនាស់ និង​បន្ត​ការសាងសង់​បញ្ចប់។

នៅ​ចំពោះមុខ​អង្គប្រជុំ ចាប់​ពី​ពេល​នេះ​តទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់​ម៉ៅការ​សំណង់ និង​ក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជា​អ្នក​អភិវឌ្ឍន៍​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ក៏បាន​ប្រគល់​ការដ្ឋាន​សំណង់​ជូន លោកជំទាវ​ឧកញ៉ា ចាន់ សុទ្ធា អគ្គ​នាយិកា ក្រុមហ៊ុន​សេន​ជូ​រី​ហ្គ្រុ​ប បន្ត​សាងសង់​បញ្ចប់ ដើម្បី​ឲ្យ​ភាគី​ក្រុមហ៊ុន បាន​ប្រគល់​ជូន​ដល់​អាជីវករ​ជាង ១.២០០​តូប អាចធ្វើ​ការលក់ដូរ​ជាធម្មតា​វិញ​នៅក្នុង​ផ្សារ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន នឹង​បន្ត​បញ្ចប់​ការសាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​នៃ​សំណង់ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​បន្ថែម​មួយកម្រិត​ទៀត។

នៅ​ចុងបញ្ចប់​ភាគី​ទាំងអស់​ក៏បាន​ធ្វើការ​ប្រគល់ និង​ទទួល​នូវ​កិច្ចសន្យា​សាងសង់​នៅក្នុង​ទីតាំង​ការដ្ឋាន​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តែម្ដង​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម