Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះវិហារ រៀបចំ​ពិធី​ក្រុង​ពាលី​សាងសង់​កាំ​ជណ្ដើរ​ឡើង​ភ្នំ​ត្បែងមានជ័យ​

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ព្រះវិហារ បានរៀបចំ​ពិធី​ក្រុង​ពាលី​សាងសង់​កាំជណ្ដើរ​ឡើង​ភ្នំ​ត្បែងមានជ័យ​ថ្មី ធ្វើ​អំពី​ដែក ជំនួសឲ្យកាំជណ្ដើរ​បេតុង​ចាស់​ ដែល​រង​ការ​បាក់​ស្រុត​ខូចខាត​ប្រវែង២០៣​ម ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​រដូវវស្សា​កន្លង​ទៅ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំ​ណើរ​ឡើង​ទៅ​កាន់​ខ្នងភ្នំ​ត្បែងមានជ័យ របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិអន្ដរ​ជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ក្រុង​ពាលី​នេះ​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ចំណុច​កាំជណ្ដើរ​ឡើង​ភ្នំ​ត្បែងមានជ័យ ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មានការ​ចូលរួម​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ជាច្រើនរូប​ទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម