ផ្ទុះ​ធុង​ហ្គាស​រថយន្ត​ឆេះ​ បណ្តាល​ឲ្យ​មនុស្ស​ក្នុង​រថយន្ត​របួស​៣​នាក់​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ផ្ទុះ​ធុង​ហ្គាស​រថយន្ត​ឆេះ​ បណ្តាល​ឲ្យ​មនុស្ស​ក្នុង​រថយន្ត​របួស​៣​នាក់​

Published

on

បន្ទាយមានជ័យ ៖ ផ្ទុះ​ធុង​ហ្គាស​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌឺ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-៩៥៦៧ បណ្តាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​របួស​៣​នាក់ ចំណែក​ចំណែក​រថយន្ត​ឆេះ​ស្ទើរ​អស់ទាំង​ស្រុង នៅវេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​លោក​មេ​ប៉ុស្តិ៍​នគរបាល​ផ្សារកណ្ដាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​មុន​ពេល​កើតហេតុ​នោះ ស្ថិតនៅ​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​មេ​ប៉ុស្តិ៍នគរបាល​ផ្សារ​កណ្ដាល​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ឆេះ​នោះ​មាន​ម៉ាក​ហាយ​ឡេ​ន​ឌឺ អ្នក​បើក​មានឈ្មោះ សា​រ៉ា​ត កន្និកា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ចំនុច​មណ្ឌល​៦ ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល។

លោក​មេ​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្ដាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀត​មុន​ពេល​កើតហេតុ​នោះ​រថយន្ត​បាន​បញ្ចូល​ហ្គាស​ក្នុង​រថយន្ត​១៥​គីឡូក្រាម ក្នុងកា​រ៉ា​ស​ឈ្មោះ មុំ សុភ​ក្រ័ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​បងប្អូនជីដូន​មួយពេល​កំពុង​បញ្ចូល​ហ្គាស​ក៏បាន​ផ្ទុះ​ហ្គាស​រថយន្ត បណ្តាល​ឲ្យ​ភាយ​ចំហាយ​ហ្គាស​ចេញមក​ខាងក្រៅ​ចំ​ឆ្នាំង​ស៊ុប​នៅក្បែរនោះ បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង​។

ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ទាំងបី រួម​និង​អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ចេញ​ថយ​ន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់​រថយន្ត​ដែល​ឆេះ​នោះ​យ៉ាង​សស្រាក់សស្រាំ មួយសន្ទុះ​ក្រោយមក​ភ្លើង​ត្រូវ​រលត់​ជា​ស្ថាពរ​ដោយ​មិន​ឆេះ​ឆ្លង​ដល់​ផ្ទះ​អ្នកដទៃ​។ លោក​មេ​ប៉ុស្តិ៍នគរបាល​ផ្សារកណ្ដាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា។ ​ការខូចខាត​មាន​ឆេះ​រថយន្ត​ស្ទើរ​អស់ទាំង​ស្រុង​១​គ្រឿង​
​អ្នកលក់​ចាប់ហួយ និង​គ្រឿងទេស​មួយចំនួន និង​មាន​មនុស្ស​របួស​៣​នាក់ ១​ឈ្មោះ សារ៉ាក កក្កដា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រង​របួស​ជើង​ទាំងសងខាង​២​ឈ្មោះ​ហ៊​ន់ សុ​វណ្ណា​រី អាយុ ៥​ឆ្នាំ រងរបួស រលា​កដៃ​ជើង និង​ផ្ទៃមុខ​៣​ឈ្មោះ​ហ៊​ន់ ដា​ណេ អាយុ​៧​ឆ្នាំ រង​បួស​រលា​កដៃ​ជើង​និង​ផ្ទៃមុខ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​៕
ដោយ ៖ វ៉ាន់ ណា​ង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម