Connect with us

ព័ត៌មានជាតិ

កម្លាំង​ជំនាញចុះ​ចាប់​សា​ច់មាន់​ខូចគុណភាព​សរុប​៣០០​គីឡូ​ក្រាម​យក​ទៅ​កម្ទេច​ចោល​​​

បានផុស

នៅ

​កម្លាំងអន្តរា​គម​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ បានសហការ​ជាមួយ​សមត្ថកិច្ច​គយ និង​រដ្ឋាករ នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើការ​ស្ទាក់​ឃាត់​រថយន្ត​​១​គ្រឿង ​ដែល​លួច​ដឹក​ផលិតផល​មាន​ដើមកំណើត​ពី​ស​ត្វ​មាន់​ខូចគុណភាពចំនួន​៣០កេស ស្មើនឹង ៣០០​គីឡូក្រាម នៅ​ចំណុច​មុខ​ស្នា​ក់ការ​គយនិង​រដ្ឋាករ ខាងលិច​ស្ពាន​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ដែល​បង្កប់​ក្នុង​រថយន្តTaxi ១​គ្រឿង នៅវេលា​ម៉ោង​៣រសៀល ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ​២០២១​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មក​កម្លាំង​ចម្រុះ​បានធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង​រួចមក​ឃើញថា ផលិតផល​ទាំងនោះបាន​ប្រែ​ប្រួល​ខុសពី​សភាព​ដើម មាន​ក្លិនស្អុយ ​រលាយ​ទឹកកក​អស់ និង​ដោយមាន​ការ​ឯកភាព​ពី​ម្ចាស់​វត្ថុតាង ដោយ​យល់ព្រម​ប្រគល់ជូន​ដល់​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​តា​ម​វិធាន​បសុពេទ្យ នៅ​ចំណុច​ភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមា​ន​ជ័យ នៅវេលា​ម៉ោង៤​រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម