Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណៈ​ចលនា​មហាជន ទូទាំង​ប្រទេស​បន្ត​ចុះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ផ្ទាល់

បានផុស

នៅ

ភ្នំពេញ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុង​នាម​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណៈ​ចលនា​មហាជន ទូទាំងប្រទេស​បន្ត​ចុះជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ផ្ទាល់​តាម​មូលដ្ឋាន​ពិសេស​មិន​ត្រូវ​ធ្វេសប្រហែស​ចំពោះ​ជំងឺ​កូ​វីត​១៩​ ឲ្យ​សោះ​ទោះ​កម្ពុជា​អនុវត្តន៍​ការការពារ​ទប់ស្កាត់​និង​ព្យាបាល​បានល្អ​ជាងគេ​នៅ​លើ​ពិភពលោក​ក៏​ពិតមែន​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​បែបនេះ​ខណៈ​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២០ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២១ របស់​គណៈ​ចលនា​មហាជន នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែមករា​ឆ្នាំ ២០២១ នៅ​វិមាន ៧​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសើរ និង​អំណរគុណ​ដល់ អស់លោក​លោកស្រី​ក្រុមការងារ​ទាំងអស់ ពិសេស​ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ក្នុង​ពេល​កន្លងមក ពិសេស​លោក ហ៊ុន ម៉ា​នី អគ្គលេខាធិការ​នៃ​គណៈ​ចលនា​មហាជន​បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ដ៏​លំអិត​ក្នុង​រយៈពេល​៦​ខែ​កន្លងមក​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏​បាន​ផ្ដល់​នូវ​អនុសាសន៍​ល្អៗ​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​បរិបទ​កូ​វីដ​១៩ រួមមាន ការជំរុញ​ផ្សព្វផ្សាយ​វិធានការ​រាជរដ្ឋាភិបាល​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីត​១៩​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។ ការងារ​ចុះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ និង​ការ​ធ្វើ​សកម្មភាព​សប្បុរសធម៌​នានា​មាន​សារៈសំខាន់​ណាស់ ដែល​បាន​បង្ហាញ​អំពី​សាមគ្គីភាព និង​ការ​យក​ចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​ក្នុង​ពេល​ជួប​គ្រា​លំបាក ស្របតាម​ស្មារតី​របស់​គណបក្ស​ប្រជាជន “​គណបក្ស​ប្រជាជន​មាន​ ឫស​គល់​ពី​ប្រជាជន នៅ​ជាមួយ​ប្រជាជន និង​ដើម្បី​ប្រជាជន​”​ជា​កត្តាចាំបាច់​បំផុត​តែម្ដង​។

គួរ​បញ្ជាក់​ថា ​នា​ឱកាស​នោះ​ក៏​មាន​ការប្រកាស​នូវ​សមាសភាព អនុប្រធាន ០១​រូប និង សមាជិក សមាជិកា ចំនួន ៤​រូប បន្ថែមទៀត នៅក្នុង​រចនាសម្ព័ន្ធរ​បស់​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ឲ្យ សមាជិក​សមាជិកា​ដែល​ទើប​ទទួល​បានការ​តែង​តាំង​ថ្មី ត្រូវ​រួម​សហការ​គ្នា ក្នុង​ការ​បំពេញ​ការងា​រ​ដោយ​ផ្អែកលើ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​គណបក្ស​បានប្រគល់​ជូន សំដៅ​ជំរុញ​ប្រសិទ្ធភាព​ការងារ​គណៈ​ចលនា​មហាជន ឲ្យ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម