ព័ត៌មានជាតិ
ព្រះសង្ឃមួយអង្គ យកខ្សែភ្លើងចង.កបញ្ចប់ជីវិត ក្នុងកុដិ
ឧត្ដរមានជ័យ ៖ ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតចងកនិងខ្សែភ្លើងនៅក្នុងកុដិបញ្ចប់ជីវិតបានសម្រេច នៅវេលា ម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ មានករណីលោក សង្ឃធ្វើ អត្តឃាត (ចងក) នៅវត្តមុន្នីសែនជ័យ ស្ថិតនៅ ភូមិត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃ ព្រះនាម រ៉ែន ភត្រា អាយុ ២៧ឆ្នាំ រស់នៅ ភូមិស្លែពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ចងកធ្វើអត្តឃាត និងខ្សែភ្លើងសូលា ពណ៌ស ប្រវែង០២ ម៉ែត្រ ក្នុងកុដិ ចងនៅនឹង ធ្នឹម ដំបូលកុដិ កំពស់ ៤. ៥០ម៉ែត្រ ( បួនម៉ែត្រ កន្លះ ) មូលហេតុ កាលពីមិនទាន់បួសជាព្រះសង្ឃ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និង ញៀនថ្នាំ ក្រោយពីបានបួស សុំម្តាយសឹក តែម្ដាយ មិនព្រមឲ្យសឹក។
ក្រោយការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបញ្ជាក់ថា ស្លាប់ដោយសារចងក ពិតប្រាកដមែន។ បច្ចុប្បន្នសព បានតម្កល់ក្នុងវត្តរង់ចាំ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី