Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​គណៈមេធាវី​កម្ពុជា​ខិតខំ​បង្កើន ការជួយ​ដោះស្រាយ​និង​ការពារ​ក្តី​ដល់​ពលរដ្ឋ​ក្រី​ក្រី

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​គណៈមេធាវី​កម្ពុជា​ជួយ​ការពារ​ក្តី​ដល់​ប្រជា​ពលរដ្ឋ ដែលមាន​ជីវភាព​ក្រី​ក្រី​មិនមាន​លទ្ធភាព​ជួល​មេធាវី​ការពារ ដោយ​មិន​ត្រូវ​គិត​អំពី​និន្នាការ​នយោបាយ​និង​សាសនា​អ្វី​នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ក្រុមប្រឹក្សា​គណៈមេធាវី​កម្ពុជា នា​រសៀល​ថ្ងៃទី​២៧ មករា​នេះ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ទៅដល់ លោក លី ច័ន្ទ​តុលា ដែល ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​កម្ពុជា​ថ្មី និង​សមាជិក​គណៈមេធាវី​ទាំងអស់ ត្រូវ​បន្ដ​បេសកកម្ម​ពី​គណៈមេធាវី​មុនៗ ជាពិសេស​បង្កើន​ការដោះស្រាយ​ពាក្យបណ្តឹង និង​ជួយ​រក​ដំណោះស្រាយ​(​ការពារ​ក្តី​) ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើ​បន្ថែមទៀត ដោយ​មិនត្រូវ​គិត​អំពី​និន្នាការ​នយោបាយ និង​សាសនា​អ្វី​នោះ​ឡើយ ខណៈ​ការដោះស្រាយ​នាពេល​កន្លងទៅ​មាន​ភាព វិជ្ជមាន​ច្រើនជាង​មុន​នោះ​។

សម្ដេច​ក្រឡាហោម ស ខេង សង្ឃឹមថា គណៈមេធាវី​ថ្មី​របស់​កម្ពុជា នឹង​ដើរ​តួនាទី​កាន់តែ​សកម្ម​បន្ថែម​ទៀត ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា ក្នុង​សង្គមជាតិ ជាពិសេស ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែ​ម​ទៀត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម