ព័ត៌មានជាតិ
ព្រូដិនសលកម្ពុជា និងធនាគារភ្នំពេញពាណិជ្ជ សហការគ្នាដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានការការពារហិរញ្ញវត្ថុសម្រាប់ពលរដ្ឋកម្ពុជា
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុ ដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះនឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។

ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសមសម្រាប់ពួកគេបំផុត របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានតាមរយៈបណ្ដាញ និងសាខាយ៉ាងទូលំទូលាយរបស់ ធនាគារ ភីភីស៊ីប៊ែង។ ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា “ការចែកចាយផលិតផលធានារ៉ាប់រងតាមរយៈធនាគារ គឺមិនអាចខ្វះបាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើន។ ភាពជាដៃគូរវាងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងពិតជាមានសារៈសំខាន់ និងផ្ដល់អត្ថប្រយោជន៍ទាំងសងខាង ដោយក្រុមហ៊ុនធានារ៉ាប់រងទទួលបានកំណើននៃការលក់ និង ចំពោះធនាគារអាចជួយឲ្យអតិថិជនរបស់ខ្លួនទទួលបាននូវការការពារកម្ចីរបស់ធនាគារតាមរយៈផលិតផលធានារ៉ាប់រងផងដែរ”។
ចំណែកលោក ហេង បូមករា បានថ្លែងដែរថា “ការរៀបចំពិធីនាថ្ងៃនេះ គឺជាសក្ខីភាពដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រតិបត្តិការវិស័យធនាគារ និងវិស័យមិនមែនធនាគារ។ ពោលគឺរវាង ធនាគារ ភីភីស៊ីប៊ែង និង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលកិច្ចសហការនេះជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា”។

លោក Sanjay Chakrabarty នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា បាននិយាយថា “នៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា គោលបំណងរបស់យើង គឺជួយប្រជាពលរដ្ឋគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ។ ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ មក ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានអនុម័តផ្ដល់ប្រាក់សំណងសរុបចំនួន ១១,១ លានដុល្លារ និងបានផ្ដល់ការការពារហិរញ្ញវត្ថុជូនម្ចាស់បណ្ណសន្យារ៉ាប់រងចំនួនជាង ២៥ម៉ឺននាក់ (គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)។ ការផ្ដល់ប្រាក់សំណងទាំងអស់នេះបានជួយដល់ក្រុមគ្រួសារកម្ពុជា ក្នុងការស្តារស្ថានភាពគ្រួសាររបស់ពួកគេ បន្ទាប់ពីមានហេតុការណ៍អកុសលបានកើតឡើង។ ជំងឺរាតត្បាតជាសកលកូវីដ-19 កំពុងបន្តកើតឡើង ខណៈដែលអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះគោលបំណងរបស់យើងគឺកាន់តែចាំបាច់ និងបន្ទាន់ជាងពេលណាៗ ទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងប្រទេសកម្ពុជា”។

លោក Sanjay Chakrabarty បន្ថែមថា “ក្នុងនាមជាអ្នកការពារផ្នែកសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជនធនាគារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការណែនាំដល់អតិថិជនអំពីការការពារ និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងមានសេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ ភីភីស៊ីប៊ែង ហើយយើងទន្ទឹងរង់ចាំជួយការពារសុខភាព និងទ្រព្យសម្បត្តិរបស់អតិថិជនពួកគេផងដែរ”។
ដោយឡែកនាយកប្រតិបត្តិ ធនាគារ ភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា “ធនាគារ ភីភីស៊ីប៊ែង តែងតែមានទំនុកចិត្តលើកិច្ចសហប្រតិបត្កិការ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលត្រឹមត្រូវ អាចជួយឲ្យយើងនាំយកផលិតផលពិសេសៗ និងផ្ដល់ជូននូវសេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ចាប់ពីថ្ងៃនេះតទៅ តាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា យើងនឹងអាចជួយគាំទ្រអតិថិជនរបស់យើង ដោយបំពេញទាំងតម្រូវការការពារ និងតម្រូវការសន្សំ ដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលយូរអង្វែង”។
ភាពជាដៃគូរវាង ក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានគូសបញ្ជាក់ពីភាពរស់រវើក និងរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងចក្ខុវិស័យឈានមុខ ដែលជាភាពទាក់ទាញសម្រាប់ទិសដៅលើការវិនិយោគរយៈពេលវែង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី