ព័ត៌មានជាតិ
អាជ្ញាធរស្រុកមេសាងណែនាំអ្នកលក់ដូរតាមតូប ឬខ្ចុះបិទបាំងត្រូវរាយការណ៍ជូនសមត្ថកិច្ចក្នុងករណីមានសិស្សគេចសាលាមកប្រមូលផ្ដុំគ្នា
រដ្ឋបាលស្រុកមេសាង ខេត្តព្រៃវែង បានណែនាំដល់អាជីវករប្រកបមុខរបរលក់បាយម្ហូប ភេសជ្ជៈគ្រប់មុខ ដែលមានតូប ឬខ្ចុះមានបិទបាំង ត្រូវសហការណ៍រាយការណ៍ជូនសមត្ថកិច្ចក្នុងករណីមានសិស្សានុសិស្សមិនចូលរៀន ឬទៅជួបជុំប្រមូលផ្ដុំគ្នា។
ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏សូមឲ្យម្ចាស់តូប ឬខ្ចុះ ចូលរួមកែលម្អ តូប ឬខ្ចុះដែលមានការបិទបាំង ត្រូវធ្វើការរុះរើរបាំង ឬសំយ៉ាបដែលបិទបាំងចេញ។

ការណែនាំនេះបានធ្វើឡើងបន្ទាប់រដ្ឋបាលស្រុកសង្កេតឃើញថា បច្ចុប្បន្នមានសិស្សានុសិស្សមួយចំនួនមិនដែលចូលរៀនសូត្រ គេចសាលា និងទៅជួបជុំប្រមូលផ្តុំគ្នានៅតាមតូប ឬខ្ចុះដែលបិទបាំង។
បើតាមរដ្ឋបាលស្រុក ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព ប្រព្រឹត្តទៅដោយភាពរលូន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ ប្រសិទ្ធភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស រដ្ឋបាលស្រុក សូមឲ្យអាជីវករទាំងអស់ចូលរួមសហការណ៍ជាមួយអាជ្ញាធរ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាតមានសុវត្តិភាពទទួលបានលទ្ធផលល្អប្រសើរនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?