ខេត្ត​សៀមរាប វា៉ដាច់​គេ​មាន​អ្នក​ទៅ​លេង​ច្រើន​ថ្ងៃ​សម្រាក​បុណ្យ​អុំទូក – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ខេត្ត​សៀមរាប វា៉ដាច់​គេ​មាន​អ្នក​ទៅ​លេង​ច្រើន​ថ្ងៃ​សម្រាក​បុណ្យ​អុំទូក

Published

on

រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស ហើយ​ខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងរយៈពេលថ្ងៃ២ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ រយៈពេល៣ថ្ងៃគឺថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន៤១៨,០៨៩នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន៤១៨,០៩៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ៥,៩៩៣នាក់។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖

* ខេត្តសៀមរាប៖ ១១១,១១១នាក់* ខេត្តកំពត៖ ៤៩,៤៦០នាក់* ខេត្តព្រះសីហនុ៖ ៣៨,៦៣៧នាក់* ខេត្តកណ្តាល៖ ២៩,៥៤០នាក់* ខេត្តកែប៖ ២៣,១២៨នាក់* ខេត្តកំពង់ស្ពឺ៖ ២០,៧៧៥នាក់* ខេត្តមណ្ឌលគិរី៖ ១៧,២២៩នាក់* ខេត្តកោះកុង៖ ១៥,៨៨៧នាក់។

ទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ១១១,១១១នាក់ ដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម