Connect with us

ព័ត៌មានជាតិ

ទូ និង​រថយន្ត​សម្រាប់​ដឹក​វ៉ាក់​សាំង​​​ប្រឆាំងកូវីដ-១៩ បាន​មក​ដល់​កម្ពុជា​ហើយ

បានផុស

នៅ

ទូ និង​រថយន្ត​​​សម្រាប់​ដឹក​ជញ្ជូន​​វ៉ាក់​សាំង​ការពារកូវីដ១៩ បាន​​មក​ដល់​កម្ពុជា​​ ខណៈ​​ការ​បង្ហាញ​រថយន្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោម​​អធិបតី​ភា​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយប្រតិភូ និងអ្នកពាក់ព័ន្ធជាច្រើន ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក Wang Wen Tian ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំកម្ពុជា​នៅ​រសៀល​​ថ្ងៃ​ទី​៣ ខែ​​កុម្ភៈ ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​​សម្រាប់​ដឹក​វ៉ាក់​សាំ​​ ដែល​យក​មក​បង្ហាញ​នៅថ្ងៃនេះ​មាន​​ចំនួន​ពីរ​គ្រឿង​ ខណៈ​​ទូ​មាន​​​ចំនួន​៤​​ ​គ្រោង​​នឹង​ដឹក​វ៉ាក់​សាំង​​ពី​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ មកកាន់​ទីតាំង​សម្រាប់​ស្តុក​វ៉ាក់សាំង ដែល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះកេតុមាលា​។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីនោះថា វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅក្នុងខែកុម្ភៈ នាពេលឆាប់ៗខាងមុខនេះ តែសម្ដេចមិនបានបញ្ជាក់ថា នៅថ្ងៃណាពិតប្រាកដនោះទេ។

សម្ដេចពិជ័យសេនាបានបញ្ជាក់ថា វ៉ាក់សាំងដែលមកដល់កម្ពុជាមុន​គេនេះ​គឺជាវ៉ាក់សាំង​អំណោយ​របស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួន៦០ ម៉ឺន ដូស ក្នុងនោះ៣០ ម៉ឺនដូស បានទៅ​ខាង​យោធា និង៣០ ម៉ឺនដូស បានទៅខាងស៊ីវិល៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម