ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ស្ត្រីជាផ្នែកដ៏សំខាន់ដែលបានចូលរួមផ្សព្វផ្សាយនិងការពារនូវសមិទ្ធផលសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២១ នារសៀលថ្ងៃទី ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន ប្រគល់ភារិកិច្ចជូនដល់ លោកស្រីដែលជាអ្នកទទួលបន្ទុកតាមផ្នែកនីមួយៗធ្វើការផ្សព្វផ្សាយអំពី «សមិទ្ធផលសន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ ដែលបាននាំមក នូវសមិទ្ធផលជាច្រើន និងជាពិសេស ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺដំណក់ប្រេងជាងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០» របស់រាជារដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា រួមជាមួយ នឹងការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយជាពិសេស ការគិតគូរអំពីការឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ ការឧបត្ថម្ភដល់គ្រួសារ ក្រ១ ក្រ២ ក្នុងអំឡុងពេលកូវដី១៩ ជាមួយនឹងគោលនយោបាយជាច្រើនទៀតដែលពាក់ព័ន្ធនឹងស្ត្រី និងវិធានការដ៏មុតស្រួចមួយចំនួនក្នុងការទប់ស្កាត់ និងបង្ការនូវរការឆ្លងរីករាលដាលជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលរក្នុងសហគមន៍ (គឺជាវិធានការណ៍ដ៏ល្អបំផុតដែលពិភពលោកបានទទួលស្គាល់កម្ពុជាផងដែរ)។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា បើទោះបីជាក្នុងដំណាក់កាលកូវីដ ១៩ យ៉ាងណាក៏ដោយ សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក៏នៅតែបន្តសកម្មភាពរបស់ខ្លួនជាប់ជាប្រចាំ ដោយគោរពតាមលក្ខន្តិកៈរបស់មាគមន៍ដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង៕
ដោយ ៖ វិមាន