Connect with us

ព័ត៌មានជាតិ

​កីឡដ្ឋាន​ខេត្តឧត្ដរមានជ័យ បាន​ក្លាយ​ជា​មណ្ឌល សម្រាប់ធ្វើ​ចត្តា​ឡី​ស័ក​ ទទួល​ពលករ​ពី​ប្រទេស​ថៃ ​

បានផុស

នៅ

​កាល​ពី​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​រៀប​ចំ​ការ​ដំឡើង​តង់​ នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តឧត្ដរមានជ័យ ដើម្បី​ត្រៀម​ធ្វើជា​មណ្ឌល​ចត្តា​ឡី​ស័ក​ សម្រាប់​ទទួល​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា តាមរយៈ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម​អភិបាលខេត្ត បាន​ឲ្យ​ដឹង​ដែល​ថា​ សម្រាប់​ទីតាំង​ពហុ​កីឡដ្ឋាន​ខេត្ត​បាន​កំពុង​រៀបចំ​ដំឡើង​តង់​ចំនួន​១០០ និង​បង្គន់​ចំនួន​៣៣ និង​បាន​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​រួច​រាល់​ ផងដែរ​។​

បន្ទាប់ពី​ចុះ​ពិនិត្យ និង​រៀបចំ​ដំឡើង​តង់​រួចហើយ​ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប និង​សួរសុខទុក្ខ​បងប្អូន​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា តាមរយៈ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​មានប្រសាសន៍​លើកឡើងថា ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ចំពោះ​បងប្អូន​ពលករ​នា​ពេល​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ហើយ​ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ថ្ងៃ​នេះ​ដែរ រដ្ឋបាលខេត្ត ក៏បាន​យកចិត្តទុកដាក់​ចំពោះ​ការ​ផ្គត់ផ្គង់​នូវ​ការ​ស្នាក់នៅ​ចំណីអាហារ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ជូន​បងប្អូន​ពលករ ​ផងដែរ​។​

​ឯកឧត្ដម បាន​អំពាវនាវ​ឲ្យ​បងប្អូន​ពលករ រួមគ្នា​ការពារ​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មានការ​ចម្លង​ដល់​បងប្អូន​ក្រុម​គ្រួសារ​ក៏ដូចជា​សហគមន៍​។ ឯកឧត្ដម បន្តថា​ប្រសិនបើ​បុគ្គល​ណា​មិន​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ដោយ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ ឬ​រត់ចេញ ឬ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ត្រូវ​ផាក​ពិន័យ​ចាប់ពី​២០០,០០០ រៀល​ទៅ​១,០០០,០០០ រៀល និង​ទោស​ព្រហ្មទណ្ឌ​។​សូមបញ្ជាក់ថា​៖ គិត​ត្រឹម​ម៉ៅ​ង​១០ និង​៣០​នាទី​ព្រឹក​នេះ​ពលករ ចំណាកស្រុក​មកពី​ប្រទេស​ថៃ មាន​ចំនួន​១៣០ នាក់ ខណៈដែល​ពលករ​ពល​ករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​២,៧៨០ នាក់ ដែល​កំពុង​ប្រើប្រាស់​មណ្ឌល​ច​ត្តា​ឡី​ស័ក​១៩ មណ្ឌល ទូទាំង​ខេត្តឧត្ដរ​មានជ័យ​៕

អត្ថបទ៖ ​ចាន់ ធី​

សូមចុចអាន៖ រដ្ឋាភិបាល​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម