ព័ត៌មានជាតិ
Bay of Lights មានភាពសុទិដ្ឋិនិយមក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាគោលដៅតំបន់ទេសចរណ៍លំដាប់តាមរយៈការច្នៃប្រឌិតព្រឹត្តិការណ៍ទេសចរណ៍ដូច Nightmare Carnival ខាងមុខនេះ
មកទទួលយកបទពិសោធពិធីបុណ្យហាឡូវីន (Halloween) ដ៏ពិសេសឆ្នាំនេះនៅ Nightemare Carnival របស់ Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍មាត់សមុទ្រប្រកប ដោយសក្ដានុពល និងចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា នឹងប្រែក្លាយទៅជាភូមិ Halloween ដែលនឹងផ្ដល់នូវភាពកម្សាន្តប្លែកអារម្មណ៍ បែបផ្សងព្រេង និងព្រឺព្រួចលើឆ្នេរសមុទ្រដែលមិនមានពីមុនមកនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីបើកប្រកាសជាផ្លូវការនៃព្រឹត្តិការណ៍ Nightmare Carnival នេះ បានប្រព្រឹតិ្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីរាជការ ជាថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុ ជាច្រើនរូបទៀត ដើម្បីផ្តល់ជាសក្ខីភាពយ៉ាងច្បាស់ពីការគាំទ្រ ជាពិសេសដើម្បីបង្ហាញពីចក្ខុវិស័យរួមគ្នាក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅតំបន់ជាគោលដៅទេសចរណ៍ដ៏ចម្បងប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់។ ការឈរលើបន្ទាត់ស្របនេះដែរ ក៏បានឆ្លុះបញ្ចាំងពីការបណ្ដុះស្មារតីសហគមន៍រួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឲ្យកាន់តែរីកចម្រើន។

បន្ទាប់ពីភាពជោគជ័យរបស់ព្រឹត្តិការណ៍ Sky fest ដែលជាព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិជាង 10,000 នាក់ នៅខែឧសភា កន្លងទៅនេះ Bay of Lights បានគ្រោងរៀបចំឡើងនូវព្រឹត្តិការណ៍ Nightmare Carnival អោយមានភាពអធិកអធម និងធំជាងព្រឹត្តិការណ៍មុនៗកន្លងទៅ ដោយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង 14,000 នាក់។ ព្រឹត្តិការណ៍ Nightmare Carnival នឹងផ្តល់ជូននូវទស្សនីយភាព និងបទពិសោធកម្សាន្ត សប្បាយជាច្រើន ដែលមានដូចជា ការប្រគំតន្រ្តី និងការសម្ដែងរបស់ក្រុមសិល្បករ រួមជាមួយការរៀបចំឡើងនូវផ្ទះខ្មោចបែប Halloween ការចាក់បញ្ចាំងរឿងរន្ធត់ៗក្នុងរដូចរំហើយនេះ ព្រមទាំងសកម្មភាពកម្សាន្តលើឆ្នេរសមុទ្រជាច្រើនផ្សេងទៀតផងដែរ។ លើសពីនេះនៅ Nightmare Carnival ក៏មានស្តង់ល្បែងកម្សាន្ត និងតូបលក់អាហារជាច្រើនដើម្បីញ៉ាំងបរិយាកាស ឱ្យកាន់តែសប្បាយរីករាយ រស់រវើក សម្រាប់ភ្ញៀវទេសចរណ៍គ្រប់វ័យទាំងអស់។

លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ Bay of Lights បានថ្លែងថា “ស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការលំហែកាយនិងការកម្សាន្តដែលមិនធ្លាប់មានពីមុនមក យើងនឹងខិតខំចូលរួមប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់ទេសចរណ៍ដែលប្រកបដោយភាពឆ្នៃប្រឌិត តាមរយៈព្រឹត្តិការណ៍ Nightmare Carnival នេះ។ ហើយព្រឹត្តិការណ៍ Nightmare Carnival មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កម្សាន្តមួយតែប៉ុណ្ណោះទេ តែវាគឺជាយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅការសម្រេចនូវចក្ខុវិស័យរបស់យើងក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយនៅក្នុងតំបន់ឥណ្ឌូចិន។”

ភាពជាដៃគូកិច្ចសហការយ៉ាងប្រសិទ្ធភាពរវាងគម្រោងអភិវឌ្ឍន៍ Bay of Lights និងថ្នាក់នាំខេត្ត បានបង្ហាញពីការបើកទំព័រថ្មីនៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ។ កិច្ចសហការនេះ នឹងមិនបញ្ចប់ត្រឹមពិធីបុណ្យ Halloween នេះទេ Bay of Lights បានគ្រោងរៀបចំឡើងនូវព្រឹត្តិការណ៍កម្មសិទ្ធិបញ្ញា (IP) ជាបន្តបន្ទាប់ រួមមាន Christmas Winter Wonderland និងការប្រារព្ធពិធីរាប់ថយក្រោយចុងឆ្នាំផងដែរ។ ព្រឹត្តិការណ៍នាពេលអនាគតទាំងនេះ ដែលត្រូវបានគ្រោងរៀបចំឡើង ផ្តោតសំខាន់ទៅលើវស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ក្នុងគោលបំណងបន្តកំណត់ស្តង់ដារថ្មីសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

ជាមួយនឹងការផ្តោតលើព្រឹត្តិការណ៍កម្មសិទ្ធិបញ្ញា ក្នុងការផ្តល់ជូនបទពិសោធន៍ទេសចរណ៍ដ៏អស្ចារ្យ និងឆ្នៃប្រឌិតបែបនេះ Bay of Lights មានគោលបំណងកំណត់ស្តង់ដារថ្មីមួយ សម្រាប់អោយពិភពលោកបានមើលឃើញ ថាខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ពិតជាមានអ្វីដែលពិសេសអាចផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកកម្សាន្ត។ការតម្រឹមយុទ្ធសាស្ត្រនៃព្រឹត្តិការណ៍សំខាន់ធំៗបែបនេះ មិនមែនគ្រាន់តែជាការពង្រីកផលប័ត្រ របស់គម្រោង Bay of Lights ប៉ុណ្ណោះទេ តែជាកាតាលីករសម្រាប់ការបំពេញចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការប្រែក្លាយទៅជាទិសដៅសំខាន់មួយក្នុងតំបន់ឥណ្ឌូចិន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ +855 87 930 196 ឬចូលទៅកាន់ Facebook Page: https://www.facebook.com/beachcluberesort ឬគេហទំព័ររបស់យើង https://bayoflights-entertainment.com/៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?