Connect with us

ព័ត៌មានជាតិ

មហាយក្សចិន បង្ហាញសក្ដានុពលរោងចក្រផលិតយានយន្តដើរដោយថាមពលអគ្គីសនី

បានផុស

នៅ

 (ក្វាងស៊ី, ចិន)៖ មហាយក្សចិន បានបង្ហាញសក្ដានុពលរោងចក្រផលិតយានយន្តដើរដោយថាមពលអគ្គីសនីដែលមានមូលដ្ឋាននៅក្នុងទីក្រុងគួយកាំង ទៅកាន់អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានដែលមកពីជុំវិញតំបន់អាស៊ាន ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 តំបន់ផលិតយានយន្តដើរដោយថាមពលអគ្គិសនីចិន-អាស៊ាន មានផ្ទៃដីប្រមាណ ៦៦៧ហិកតា និងបាន ប្រើទុនវិនិយោគប្រមាណជា ២ពាន់លានដុល្លារអាមេរិក។ វាត្រូវបានបង្កើតឡើងដើម្បីជាមូលដ្ឋានផលិតយានយន្តអគ្គិសនីដ៏ធំបំផុត នៅភាគខាងត្បូង និងភាគនិរតីប្រទេសចិន និងតំបន់អាស៊ានផងដែរ។

បច្ចុប្បន្ននៅទីតាំងនេះ មានក្រុមហ៊ុនល្បីៗជាច្រើន កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ពួកគេ មានដូចជា ក្រុមហ៊ុន Emma, Luyuan, Tailg, Lima, Zuboo, OPAI, Haopai និងFeineng។ ក្នុងនោះមានក្រុមហ៊ុនប្រមាណ៥០ កំពុងដំណើរការផលិតកម្ម ដោយបង្កើតបានជាសមត្ថភាពផលិតប្រចាំឆ្នាំនូវម៉ូតូអគ្គិសនីចំនួន ៥លានគ្រឿង ម៉ូតូអគ្គិសនីកង់បីចំនួន ៥០០,០០០គ្រឿង និងគ្រឿងបន្លាស់យានយន្តអគ្គិសនីចំនួន ៥លាន ជាមួយនឹងអត្រានៃការផ្គត់ផ្គង់ក្នុងស្រុក ៨០ភាគរយ។បច្ចុប្បន្ន យានយន្តអគ្គិសនីផលិតនៅទីតាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសឥណ្ឌា, ថៃ, ហូឡង់, នេប៉ាល់, ប៉េរូ, កូស្តារីកា និងម៉ាដាហ្គាស្កាជាដើម។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុនផលិតបានយានយន្តអគ្គិសនីចំនួន ២៣០,០០០គ្រឿង ដែលមានទំហំទឹកប្រាក់ ៣២០លានយ័ន។ នៅឆ្នាំ២០២២ យានយន្ដ ៥២០,០០០គ្រឿងត្រូវបានផលិត មានទំហំទឹកប្រាក់ ១.៣ពាន់លានយ័ន។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនគ្រោងផលិតយានយន្តអគ្គិសនី ១លានគ្រឿង ដែលមានទំហំទឹកប្រាក់ ១.៥ពាន់លានយ័ន។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនផលិតបាន ៦៣០,០០០គ្រឿង គិតចាប់ពីខែមករា ដល់ខែសីហា ដោយមានទំហំទឹកប្រាក់ ៩៣៣លានយ័ន។ បច្ចុប្បន្នក្រុមហ៊ុន ក៏មានរោងចក្រនៅ ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។

ច្រវាក់ផលិតកម្មនៅក្នុងរោងចក្រនេះ ក្រៅតែពីប្រើកម្លាំងមនុស្សហើយនោះ ក៏មានប្រើកម្លាំងរ៉ូបូតមួយ ចំនួន ផងដែរ។ ច្រវាក់ផលិតកម្មត្រូវបានគេមើលឃើញថា មានការទទួលខុសត្រូវខ្ពស់លើការផលិតទៅលើ ការងារ បច្ចេកទេស និងការដំឡើងគ្រឿងបង្គំ។

ក្រោយពិនិត្យច្រវាក់ផលិតកម្មហើយនោះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសអាស៊ាន ក៏បាននាំគ្នាឡើងជិះ ម៉ូតូ  អគ្គិសនី ដើម្បីឈ្វេងយល់ពីបច្ចេកទេស និងគុណភាពរបស់ម៉ូតូទាំងនោះ។ ម៉ូតូអគ្គិសនីទាំងនេះ ត្រូវ បានបំពាក់បច្ចេកវិទ្យាទំនើប ដោយមានផ្ទាំង LCD សម្រាប់មើលព័ត៌មាននានានៃដំណើរការរបស់ម៉ូតូ ហើយកម្លាំងរបស់វាខ្លាំង និងខ្សោយទៅតាមប្រភេទម៉ូតូ។ ក្នុងនោះម៉ូតូដែលមានកម្លាំងខ្ពស់ បើកក៏បាន ល្បឿនលឿនផងដែរ។ ជាមួយគ្នានោះ ថ្មផ្ទុកថាមពលអគ្គិសនី ក៏ត្រូវបានអះអាងថា អាចផ្ទុកបានយូរ ឬឆាប់ ទៅតាមប្រភេទម៉ូតូនីមួយៗ។

ក្នុងដំណើរទស្សនកិច្ចនៅតំបន់ផលិតយានយន្តអគ្គិសនីនេះ ក្រុមអ្នកសារព័ត៌មានអាស៊ាន ក៏បានទៅ ពិនិត្យ  ច្រវាក់  ផលិតកម្មដោយផ្ទាល់នៅរោងចក្ររបស់ក្រុមហ៊ុន លូយៀន (Luyuan)។ ក្រុមហ៊ុននេះគ្របដណ្តប់លើផ្ទៃដីប្រហែល ១៧.២ហិកតា ជាមួយការវិនិយោគជាង ៤០០លានយ័ន ព្រមទាំងមានសមត្ថភាពផលិតយានយន្ដប្រចាំឆ្នាំចំនួន ២លានគ្រឿង ជាមួយបុគ្គលិកប្រមាណ ២,០០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច១២ ម៉ោង មុន

ថៃ​រំពឹង​​ការ​សន្យា​វិនិយោគ​ជាង​ ២០ ប៊ីលាន​​ក្នុង​ឆ្នាំ​ ២០២៤ នេះ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

ចរាចរណ៍១៥ ម៉ោង មុន

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា

Sokha Hotels

ព័ត៌មានពេញនិយម