សម្រាប់ឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដាភីអិលស៊ីបានធ្វើឲ្យអតិថិជនរបស់ខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយធនាគារបានបង្កើតគម្រោងថ្មីៗដើម្បីផ្តល់អត្ថប្រយោជន៍ជួនដល់អតិថិជនដែលកំពុងមានការគាំទ្រនិងប្រើប្រាស់គ្រប់សេវាផ្សេងៗរបស់ធនាគារ។
ជាក់ស្តែងអតិថិជនដែលប្រើគណនីចរន្តផ្លើស( Current account Plus)នឹងទទួលបានការប្រាក់ខណៈកាលពីមុនមិនមានថែមការប្រាក់ដូចនេះទេដែលនឹងជួយធ្វើឲ្យការប្រើប្រាស់លុយរបស់អតិថិជនកាន់តែមានប្រសិទ្ធភាពនិងអត្ថប្រយោជន៍ថែមទៀត។
លោកស្រី សុខ សោភា នាយិកា ប្រតិបត្តិទីផ្សារ បានមានប្រសាសន៍ថា«គណនីចរន្តផ្លើសនេះគឺជាប្រភេទគណនីមួយដែលអតិថិជនអាចប្រើប្រាស់ពេលណាក៏បានស្មាណាក៏បានតាមរយៈការប្រើសែកទៅឲ្យដៃគូរបស់គាត់។ឥឡូវនេះអតិថិជនធ្វើប្រតិបត្តិការនៅដដែលទាំងអស់តែធនាគារបានបន្ថែមការប្រាក់ជួនគាត់ទៀតដែលនឹងជួយធ្វើឲ្យគាត់ប្រើប្រាស់លុយកាន់តែមានប្រសិទ្ធភាពហើយកាន់តែទទួលបានអត្ថប្រយោជន៍ពីលើនឹងទៀត»។ លោកស្រីបានបន្តថាអតិថិជនដែលប្រើគណនីចរន្តផ្លើសមិនចាំបាច់ផ្ទេរលុយពីគណនីគណនីចរន្តផ្លើសមកគណនីសន្សំនោះទេព្រោះថាគម្រោងទាំងពីរនេះអតិថិជនទទទួលបានការប្រាក់ដូចៗគ្នា។
លោកស្រីនាយិកាបានពន្យល់ទៀតថាគណនីចរន្តផ្លើស គឺជាគណនីចរន្តមួយប្រភេទ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្ដល់អត្រាការប្រាក់ដល់អតិថិជនដែលបានរក្សាប្រាក់បញ្ញើក្នុងគណនីតាមចំនួនដែលបានកំណត់ ហើយគណនីនេះ អនុញ្ញាតឲ្យអតិថិជនអាចដាក់ ឬដកប្រាក់បានតាមតម្រូវការ និងគ្រប់ពេលវេលា។ លោកស្រីបានបន្តទៀតថា លើសពីនេះទៀតអតិថិជនអាចស្នើសុំបើកគណនីជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ហើយត្រូវស្នើសុំជាវមូលប្បទានបត្រ ដើម្បីប្រើប្រាស់តាមគោលការណ៍ហើយការដកប្រាក់អតិថិជនអាចដាក់ប្រាក់បញ្ញើក្នុងគណនីតាមចំនួនកំណត់ដែលអាចទទួលបានអត្រាការប្រាក់ ឬតាមលទ្ធភាពជាក់ស្តែង។
លោកស្រីបានបញ្ជាក់ថាមធ្យោបាយក្នុងការដាក់ប្រាក់ រួមមាន ការដាក់សាច់ប្រាក់ ឬមូលប្បទានបត្រ នៅតាមបញ្ជរ ម៉ាស៊ីន CRM ឬផ្ទេរប្រាក់ចូលតាមរយៈសេវាធនាគារអេឡិចត្រូនិក ឬឌីជីថល ឬសេវាបញ្ជាអចិន្ត្រៃយ៍ថេរ ការដកប្រាក់ និងការទូទាត់អតិថិជ នអាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ ឬទូទាត់ផ្សេងៗតាមតម្រូវការ។ មធ្យោបាយក្នុងការដកប្រាក់ និងទូទា ត់នៅតាមបញ្ជរឬទូទាត់តាមរយៈប្រព័ន្ធធនាគារអេឡិចត្រូនិក៕
អត្ថបទពាណិជ្ជកម្ម