ព័ត៌មានជាតិ
អង្គការសំអាតទន្លេត្រៀមដាក់ទូក ២ គ្រឿងចូលរួមសម្អាតទន្លេក្នុងថ្ងៃបុណ្យអុំទូកនៅមុខវាំង
អង្គការសម្អាតទន្លេ សមុទ្រត្រៀមដាក់ទូកចំនួន ២ គ្រឿង ដើម្បីចូលរួមជួយប្រមូលសំរាមនៅថ្ងៃបុណ្យអុំទូករយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៦-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅមុខព្រះបរមរាជវាំង។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ បានប្រាប់ឱ្យដឹងថា ទូកប្រមូលសំរាមដែលបំពាក់បច្ចេកវិទ្យាអាល្លឺម៉ង់មួយគ្រឿង និងទូកថ្មីមួយគ្រឿងទៀត ដែលជាទូកកចម្ចាត់សំរាម នឹងដួសសំរាមដាក់លើទូកដើម្បីធ្វើឱ្យទន្លេស្អាតគ្រប់ពេលក្នុងឱកាសបុណ្យអុំទូក។
លោក នូ សុវណ្ណថ្លែងថា៖ «យើងអាចធ្វើសកម្មភាព ៣ ទី១ សម្អាតសំរាមក្នុងទឹក ទី២នៅលើច្រាំង និងការអប់រំអ្នកចែវទូក និងអ្នកចូលរួម»។

សំរាមសំណល់គ្រប់ប្រភេទចំនួនជាង ៨០០ តោនជាពិសេសសំណល់ប្លាស្ទិកត្រូវបានប្រមូលចេញពីទឹកទន្លេ ដើម្បីកែច្នៃប្រើប្រាស់ឡើងវិញ និងសម្អាតបរិស្ថានក្នុងទន្លេ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


