ព័ត៌មានជាតិ
តំណាងលោក ហ៊ុន ម៉ាណែត ប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែករាជធានី-ខេត្តនៃយុវជន CPP ថ្នាក់កណ្តាល ១៦២នាក់
ភ្នំពេញ ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាតំណាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១បានប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចំនួន ១៦២នាក់ នៅគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ហេង សួរ បានផ្តាំផ្ញើការសួរសុខទុក្ខទៅដល់សមាជិក-សមាជិកាពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូយកចិត្តទុកដាក់ដល់សមាជិក-សមាជិកាទាំងអស់ ដែលបង្ហាញពីកម្លាំងសាមគ្គីជាធ្លុងមួយក្នុងការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុកសាងសង្គមជាតិ។
លោក ហេង សួរ បានសម្ដែងនូវក្តីសប្បាយរីករាយ និងកោតសរសើរចំពោះក្រុមជំនួយការផែ្នករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជាជនកម្ពុជាថ្នាក់កណ្តាល ដែលតែងតែបានចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារសង្គមនាពេលកន្លងមក ជាពិសេសតាមរយៈការចូលរួមចំណែកបរិច្ចាគថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ជាដើម។
លោកបានមានប្រសាសន៍ថា បេសកកម្មរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល គឺដើម្បីចូលរួមចំណែកជួយប្រជាជន និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដែលយុវជនជាសសរទ្រូងនៃប្រទេសជាតិ។
លោកបានបន្តថា «យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលអាចសម្រេចកិច្ចការដ៏មានសារៈសំខាន់នេះបាន គឺអាស្រ័យការចូលរួមយ៉ាងសកម្មពីក្រុមជំនួយការគ្រប់ផ្នែក ជាពិសេសក្រុមជំនួយការផ្នែករាជធានី-ខេត្ត ដែលត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធផ្សេងទៀត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី-ខេត្ត»។
លោកបានជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របៀបរបបធ្វើការរបស់ក្រុមជំនាញចំណុះផ្នែករាជធានី-ខេត្ត ការចាត់តាំងក្រុមជំនាញចំណុះផ្នែករាជធានី-ខេត្ត និងគោលការណ៍នានារបស់គណបក្ស ព្រមទាំងបានផ្សព្វផ្សាយអំពីវឌ្ឍនភាពក្នុងការខិតខំរៀបចំនូវប្រព័ន្ធការងារមួយ ដែលអាចធានាបាននូវប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមសហការក្នុងការអនុវត្តការងារពីបណ្តាផ្នែកផ្សេងទៀត ជាពិសេសការត្រៀមអនុវត្តផែនការសកម្មភាពក្រុមការងារយុវជនគណបក្សរាជធានី-ខេត្ត ឆ្នាំ២០២១ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវ ដើម្បីយកទៅអនុវត្តឱ្យស្របតាមសូចនាករដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាព និងអាចសម្រេចបានតាមផែនការដែលគណបក្សបានកំណត់ ក៏ដូចជាតាមគោលការណ៍ណែនាំរបស់ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល៕
ដោយ ៖ សំអឿន









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី