Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុននាំមុខចំនួន ៣ រួមគ្នាសម្ពោធសេវាកម្មទិញមុន​ទូទាត់ក្រោយ BNPL ជំរុញហិរញ្ញវត្ថុឌីជីថលនាយុគសម័យថ្មី

បានផុស

នៅ

ទិដ្ឋភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​មានការ​ផ្លាស់​ប្តូរ​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​ដែល​មិន​ធ្លាប់មាន​ពីមុន​មកពី​សំណាក់ ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាទី​ទុកចិត្ត Boost ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពេញលេញ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន Axiata មាន​ទីស្នាក់ការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Mora ដែលជា​វេទិកា​ឌីជីថល​ឈានមុខ​គេ​។ ភាពជា​ដៃគូ​នេះ នាំមក​ជូន​នូវ​សេវាកម្ម ទិញ​មុន​ទូទាត់​ក្រោយ “Buy Now, Pay Later” (BNPL) ដោយ​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ឌីជីថល​ពេញលេញ ដែល​គ្មាន​ភាពរអាក់រអួល និង​មិនអាច​ប្រៀបផ្ទឹម​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុច​ពិសេស​នៃ​កិច្ចសហការ​មួយ​នេះ​គឺ ការបូកបញ្ចូល​នូវ​ចំណុចខ្លាំង​នៃ​ទូរគមនាគមន៍ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារ និង​បច្ចេកវិទ្យា​ឌីជីថល ក្នុងការ​សម្រួល​ឲ្យ​អតិថិជន​ទទួលបាន និង​អាច​ប្រើប្រាស់​ឥណទាន​។ សេវាកម្ម BNPL បានបង្ហាញ​នូវ​ភាព​ដ៏​អស្ចារ្យ​ក្នុងការ​បង្កើន​សេរីភាព​ហិរញ្ញវត្ថុ និង​បទពិសោធន៍​ទិញ​ទំនិញ​របស់​អតិថិជន​។

​អ្វីដែល​សេវាកម្ម​នេះ​ខុសប្លែក​ពី​សេវាកម្ម BNPL ដទៃ​នោះ​គឺ​វត្តមាន​របស់ Mora ដែលជា​វេទិកា​ឌីជីថល​។ វេទិកា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​នេះ អាច​ឲ្យ​អតិថិជន​ធ្វើការ​ស្នើសុំ​ឥណទាន​តាមបែប​ឌីជីថល​ពេញលេញ តាំងពី​ពេល​ចាប់ផ្តើម ការអនុម័ត​ឥណទាន ការទិញ​ទំនិញ រហូតដល់​ការទូទាត់​ចេញ​។ ជាមួយនឹង​បទពិសោធន៍​ដែល​ងាយស្រួល និង​គ្មាន​ភាព​រអាក់រអួល អតិថិជន​អាច​ទទួលបាន​នូវ​ឥណទាន និង​អាច​ទិញ​ផលិតផល​យ៉ាង​ងាយស្រួល​ពី​ជម្រើស​ពាណិជ្ជករ​ជាច្រើន ដែល​ក្នុងនោះ​រួមមាន Smart ផងដែរ​។ អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​នេះ​អាច​ទាញយក​កម្មវិធី Mora BNPL ដោយ​គ្រាន់តែ​ផ្តល់ព័ត៌មាន​ចាំបាច់​ដើម្បី​ស្នើសុំ​ឥណទាន​។ បន្ទាប់ពី​បំពេញ​នូវ​ព័ត៌មាន​ដែល​ចាំបាច់ អតិថិជន​អាច​បញ្ជាក់​ពី​ការយល់ព្រម​ឲ្យ​ក្រុមហ៊ុន​ប្រើប្រាស់​ព័ត៌មាន​របស់​ពួកគេ និង​រង់ចាំ រយៈពេល​ត្រឹមតែ ៣ ថ្ងៃ (​ថ្ងៃ​ធ្វើការ​) សម្រាប់​ការ​អនុម័ត​ឥណទាន​របស់​ពួកគេ​ជាការ​ស្រេច​។ នៅពេល​ទទួល​បានការ​បញ្ជាក់​ពី​ការអនុម័ត​ឥណទាន អតិថិជន​អាច​ប្រើប្រាស់​ឥណទាន​នោះ​ដោយ​សេរី ដើម្បី​ធ្វើ​ការទិញ​ពី​ពាណិជ្ជករ​ដៃគូ​ជាច្រើន​របស់ Mora តាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។

ក្រុមហ៊ុន Smart ក្នុងនាម​ជា​ពាណិជ្ជករ​មួយ​នៅលើ​កម្មវិធី Mora ផ្តល់ជូន​នូវ​ផលិតផល​ជាច្រើន​ប្រភេទ ដើម្បី​បំពេញតម្រូវការ​ចម្រុះ​របស់​អតិថិជន​។ ជាមួយនឹង​ឥណទាន​ដែល​បានអនុម័ត​របស់​ពួកគេ អតិថិជន​អាច​ចូល​ទិញ​ទំនិញ​ជាច្រើន​ពី Smart រួមមាន ឧបករណ៍​ថ្មីៗ​ដែល​ភ្ជាប់​ឬ​មិន​ភ្ជាប់​ជាមួយ​គម្រោង​កញ្ចប់​ប្រចាំឆ្នាំ គ្រឿងបន្លាស់ ឧបករណ៍ IoT និង​ជម្រើស​ក្នុងការ​ជាវ​គម្រោង Fiber+ រយៈពេល​វែង​។ សេវាកម្ម​នេះ​ផ្តល់ឱ្យ​អតិថិជន Smart នូវ​ភាពបត់បែន និង​ងាយស្រួល​ជាងគេ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​ខណៈពេលដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍ និង​ការ​សន្សំសំចៃ​ដែល​ទាក់ទង​នឹង​ការទិញ​របស់​ពួកគេ​ពី​ហាង Smart ។ ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ដោយសារ​គំរូ​នៃ​កិច្ចសហការ​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​អនុញ្ញាតឱ្យ​ដៃគូ​កាន់តែច្រើន​ពី​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​បម្រើ​អតិថិជន​បាន​កាន់តែ​ប្រសើរ​។

​សម្រាប់​ក្រុមហ៊ុន Boost ដែលជា​អ្នកដឹកនាំ​ផ្នែក​ឧបករណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រចាំ​តំបន់ មាន​មោទនភាព​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​អេកូឡូស៊ី​ហិរញ្ញវត្ថុ​ដែល​មិន​ធ្លាប់មាន​។ តាមរយៈ​ភាពជា​ដៃគូ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នឹង​អាច​ផ្តល់នូវ​ពិន្ទុ​ឥណទាន​ដែល​អាច​ទុកចិត្តបាន ដំណើរការ​ដោយ​អាល់​ហ្គោ​រី​ឌិ​ម ជា​រូ​ម​មន្ត​សម្រួល​ដល់​ការផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​ការទទួលខុសត្រូវ ជូន​ដល់​អតិថិជន​របស់​ក្រុមហ៊ុន Smart​។ តាមរយៈ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជន​អាច​ស្វែងរក​ប្រភព​ឥណទាន​ដែលមាន​សុវត្ថិភាព និង​អាច​ទុកចិត្តបាន​សម្រាប់​តម្រូវ​ការទិញ​ទំនិញ​របស់​ពួកគេ​។

Mila KUSHEVA, CMO នៅ​ក្រុមហ៊ុន Smart បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តីរំភើប​រីករាយ​ណាស់​ក្នុង​ការប្រកាស​ពី​ការចាប់ផ្តើម​សម្ពោធ​នូវ​សេវាកម្ម BNPL ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​តំណាងឱ្យ​អនាគត​នៃ​ហិរញ្ញវត្ថុ​ឌីជីថល​” ។ “​តាមរយៈ​កិច្ចសហការ​របស់​យើង​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន Boost និង​ក្រុមហ៊ុន Mora យើង​បាន​បង្កើត​ដោយ​ជោគជ័យ​នូវ​ដំណោះស្រាយ BNPL ដែល​គ្មាន​ភាពរអាក់រអួល ចាប់ពី​ពេល​ចាប់ផ្តើម​ដល់​ចុងបញ្ចប់ ដែល​បង្កើន​ភាពងាយស្រួល និង​ផ្តល់​លទ្ធភាព​កាន់តែ​ប្រសើរឡើង និង​ទូលំទូលាយ​ជាង​មុន​ដល់​អតិថិជន ក្នុង​ង​ការទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​ការប្រើប្រាស់ និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​”​។​

​ចាប់ពី​ថ្ងៃទី ០៦ ខែវិច្ឆិកា​ឆ្នាំ ២០២៣​នេះ តទៅ អតិថិជន​នឹង​អាច​ចូល​ប្រើ BNPL តាមរយៈ​វេទិកា Mora BNPL​។ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ក្រុមហ៊ុន​ដែល​នាំមុខគេ​ទាំង​៤​នេះ បង្ហាញ​ពី​សក្តានុពល​ដ៏​ធំធេង​នៃ​ការបង្កើត​ថ្មី និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងការ​រៀបចំ​អនាគត​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម