Connect with us

ព័ត៌មានជាតិ

ពន្ធដារ​ប្រកាស​ជ្រើសរើស​មន្ត្រីរាជការ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ប្រភេទ​ក្របខ័ណ្ឌ​«​ក​»​ចំនួន​២០០​នាក់​

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានប្រកាស​ជ្រើសរើស​មន្ត្រី​រាជការជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ប្រភេទ​ក្របខ័ណ្ឌ​«​ក​»​ចំនួន​២០០​នាក់​សម្រាប់​ឆ្នាំ​២០២១​នេះ​។​

យោងតាម​សេចក្តីជូនដំណឹង​ស្ដីពី​ការប្រឡងប្រជែង​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើការងារ​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​​«​អគ្គ​នាយកដ្ឋា​ន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជូនដំណឹង​ដល់​បេក្ខជន​សញ្ជាតិ​ខ្មែរ​ទាំងពីរភេទ​ជា​មន្ត្រីរាជការ​និស្សិត​ពី​វិស័យ​ឯកជន​និង​សាធារណៈ​ទូទៅ​អាចដាក់​ពាក្យ​ប្រលង និង​រៀបចំ​ការប្រលងប្រជែង​ជ្រើសរើសមន្ត្រីរាជ​ការ​ជំនាញ​បច្ចេកវិទ្យា​ប្រភេទ​ក្របខ័ណ្ឌ ក​ ចំនួន​២០០​នាក់​ស្មើនឹង​១៦​មុខជំនាញ​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បន្តថា ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​បេក្ខជន​ជា​និស្សិតពី​វិស័យ​ឯក​ជន​និង​សាធារណៈជន​ទូទៅ​ឯកជន​ដែលមាន​កម្រិត​បណ្ដុះបណ្ដាល​ចាប់​ពី​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​ឡើងទៅ​ត្រូវបាន​លើកលែង​លក្ខខណ្ឌ​អាយុ​ជន​។​ មាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឬ​សម​មូល​ត្រូវមាន​អាយុ​ច្រើន​បំផុត​៤០ឆ្នាំ ​គិត​ត្រឹម​ថ្ងៃទី​០៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ​និង​បេក្ខជន​ដែលមាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ឬ​សមមូល​ត្រូវមាន​អាយុ​ច្រើន​បំផុត​៣៥​ឆ្នាំ​គិត​ត្រឹម​ថ្ងៃទី​០៨​ខែកុម្ភៈ​ឆ្នាំ​២០២១​។​

ចំពោះ​បេក្ខជន​ជា​មន្ត្រីរាជការ​ត្រូវបាន​លើកលែង​លក្ខខណ្ឌ​អាយុ​។ ​បេក្ខជន​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​នៃ​ក្រសួង​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លិខិតបញ្ជាក់​ទ​ទួល​ស្គា​ល់ពី​ប្រធាន​ក្រសួង​ស្ថាប័ន ​ឬ​តំណាង​ដែលមាន​ការប្រគល់សិទ្ធិ​ជាមុនសិន​ទើប​មាន​សិទ្ធិ​ចូលរួម​ក្នុងការ​ប្រឡងប្រជែង​នេះហើយ​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការពន្ធដារ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​នឹង​ត្រូវ​បាន​រៀបចំឡើង​ចំនួន​ពីរ​ជំហាន​។​

ជំហាន​ទី​១ បេក្ខជន​នឹងត្រូវ​បែង​ចែកជា​២​ក្រុម​ទៅតាម​ប្រភេទ​ជំនាញ​ដែល​បានជ្រើសរើសដោយ​បេក្ខជន​មួយក្រុម​ត្រូវ​ប្រឡងប្រជែង​តាមរយៈ​វិញ្ញាសា​សរសេរ​ និង​មួយក្រុម​ទៀតត្រូវអនុវត្ត​កិច្ចការ​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​យក​កិច្ចការ​ទៅ​អនុវត្ត​ផ្ទាល់​រួច​ប្រគល់​ចម្លើយ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​វិញ​និង​ជំហាន​ទី​២​បេក្ខជន​ដែល​ទទួលបាន​លទ្ធផល​ជាប់​លើ​វិញ្ញាសារ​សរសេរ​ត្រូវ​មក​ធ្វើ​សម្ភាសន៍​ផ្ទាល់មាត់​។ ​ចំណែក​បេក្ខជន​ដែល​បានប្រគល់​ចម្លើយ​និង​ឯកសារ​នៃ​ការអនុវត្ត​កិច្ចការ​ត្រូវ​មក​ធ្វើ​បទ​បង្ហាញ​រួមជាមួយ​ការធ្វើ​សម្ភាសន៍​ផ្ទាល់មាត់ បេក្ខជន​ទាំងពីរ​ភេទ​ត្រូវ​ចូលទៅ​កាន់​អាសយដ្ឋាន​របស់​អគ្គនាយកដ្ឋាន​ឬ​ស្កេន​ដើម្បី​បំពេញ​ពាក្យស្នើសុំ​ចុះឈ្មោះ​ប្រឡងប្រជែង​ហើយ​ត្រូវ​បោះពុម្ព​បង្កាន់ដៃ​ដោយ​ខ្លួនឯងបន្ទាប់មក​ត្រូវយក​បង្កាន់ដៃ​នោះ​ព្រមទាំង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ដែលមាន​បញ្ជាក់ត្រឹមត្រូវ​ដូចជា​សញ្ញាប័ត្រ​និង​អត្តសញ្ញាណប័ណ្ណ​ឬ​សៀវភៅ​គ្រួសារ​ឬ​សៀវភៅ​ស្នាក់នៅ​ឬ​លិខិតបញ្ជាក់​កំណើត​ដែល​បញ្ជាក់​ត្រឹមត្រូវ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រគល់ជូន​មន្ត្រី​ទទួល​ពាក្យ​នៅ​ពេល​មក​បង្ហាញខ្លួន​ស្កេន​មុខ​ឬ​ម្រាមដៃ​និង​រូបថត​។​

ចំពោះ​កាលបរិច្ឆេទ​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី​០៨​​ខែកុម្ភៈ ឆ្នាំ​២០២១រហូតដល់​ថ្ងៃទី​០៩​ខែមីនា​ឆ្នាំ​២០២១​ហើយ​កាលបរិច្ឆេទ​នៃ​ការបង្ហាញ​ស្គេន​មុខ​ឬ​ម្រាមដៃ​និង​រូបថត​ចាប់ពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២១​រហូត​ដល់​ថ្ងៃទី​២៦​ ខែមីនា​ឆ្នាំ២០២១​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៥​ល្ងាច​។​

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់ថា​អគ្គនាយកដ្ឋាន​នឹង​ទទួល​ពាក្យស្នើសុំ​ចុះឈ្មោះ​ប្រឡង​ប្រជែង​របស់​បេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​តែ​ប៉ុណ្ណោះ​។​ ដូចនេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​រៀបចំ​វីដេអូ​ណែនាំ​ស្តីពី​របៀប​ដាក់ពាក្យ​ស្នើសុំ​ចុះឈ្មោះ​ប្រឡងប្រជែង​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម