Connect with us

ព័ត៌មានជាតិ

សាធារណរដ្ឋឆែក ផ្តល់​សម្ភារៈ​បណ្តុះបណ្តាល​ និង ​ឧបករណ៍​វេជ្ជសាស្ត្រ​ជាង​៩០​គ្រឿង​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា​

បានផុស

នៅ

ភ្នំពេញ​ ៖​ សាធារណរដ្ឋឆែក ​ផ្តល់​សម្ភារៈ​បណ្តុះ​បណ្តាល​ និង ​ឧបករណ៍​វេជ្ជសាស្ត្រ​ប្រមាណ​ជាង​៩០​គ្រឿង​ ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ ដើម្បី​ចូល​រួម​ចំណែក​ក្នុងការ​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​នេះ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក សាស្ត្រា​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ស្តេ ​ផាន វួ​ច​ណារ ភារៈធារី​ស្តីទី នៃ​ស្ថានទូត​សាធារណរដ្ឋ​ឆែក ប្រចាំ​នៅ​ភ្នំពេញ​។

លោក​សាស្ត្រាចារ្យ ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹងថា​ ឧបករណ៍​គំរូ​សម្រាប់​ការបណ្តុះបណ្តាល​ផ្នែក​ថែទាំ​សុខភាព​ទារក​ទើបនឹង​កើត រួមទាំង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​សរុប​ជាង ៩០​គ្រឿង ដែលមាន​តម្លៃ​ជាង ២​សែន​ដុល្លា​សហរដ្ឋអាមេរិក ត្រូវបាន​រៀបចំ​សម្រាប់​មន្ទីរពេទ្យ​ប្រើប្រាស់ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ទ្វេភាគី និង​ឧបករណ៍​ក្នុង​កម្មវិធី​ជំនួយ​មនុស្សធម៌ សម្រាប់​ការពារ​ជំងឺ​កូ​វីដ​-១៩​។

លោក​បាន​បន្ត​ថា ​ឧបករណ៍​ដែល​បានផ្តល់​នេះ​ អាចជួយ​មន្ទីរពេទ្យ​ក្នុង​ការធ្វើ​ពិពិធ​កម្ម និង​ពង្រីក​ការថែទាំ​ទារក​ទើបនឹង​កើត​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​របស់​ប្រទេស​កម្ពុជា ដោយសារ​ការពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ពេទ្យ​សំខាន់ៗ​នៅ​មន្ទីរពេទ្យ និង​ការផ្លាស់ប្តូរ​បទពិសោធ​ការអនុវត្ត​ល្អៗ​ពី​ពេទ្យ​ឯកទេស​ជនជាតិ​ឆែក​។

លោក សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ត្រូវយក​ឧបករណ៍​ទាំងនេះ​ទៅប្រើ​ប្រាស់​និង​បែងចែក​ទៅតាម​មន្ទីរពេទ្យ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដើម្បី​យកទៅជួយ​សង្គ្រោះ​ដល់​កុមារ​សំដៅ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ថយចុះ​ថែមទៀត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម