ព័ត៌មានជាតិ
មន្រ្តីពន្ធដារ បង្ហាញពីការគណនាពន្ធប្រថាប់ត្រា លើការផ្ទេរអចលនទ្រព្យ និងចលនទ្រព្យ
ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញ លក់ ដោះដូរ ធ្វើអំណោយ អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ជាដើម។

យោងតាមអគ្គនាយកដ្ឋានដារ បានឱ្យដឹងអំពីអត្រាពន្ធមូលដ្ឋានគិតពន្ធ និងការគណនាការប្រាក់ពន្ធ ត្រូវបានកំណត់ តាមអត្រា ៤% នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃអចលនទ្រព្យសរុប (ដី ឬ/និងសំណង់) ដែលត្រូវបាន កំណត់តាមលំដាប់អាទិភាពដូចជា៖ តម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងតម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ សិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តផ្សេង ទៀត។
សម្រាប់រូបមន្តនៃការគណនាក្នុងករណីមានការអនុគ្រោះពន្ធ៖ មូលដ្ឋានគិតពន្ធ = តម្លៃអចលនទ្រព្យសរុប – ការអនុគ្រោះពន្ធ។
ការគណនាប្រាក់ពន្ធត្រូវបង់៖ ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ៤%
ថ្លែងនៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ និងចលនទ្រព្យ លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកជាឧទាហរណ៍ ដើម្បីមកបញ្ជាក់ បន្ថែមថា ករណីផ្ទេរកម្មសិទ្ធិផ្ទះល្វែងដែលមានដីទំហំ ១០០ ម២ និងមានសំណង់ឥដ្ឋបេតុងជាន់ផ្ទាល់ដី និងជាន់ទី ១ ស្មើនឹង៦៤ ម២ (E%=E1=64 ម2) ដែលមានអាយុកាលសំណង់ក្រោម ១០ ឆ្នាំ ស្ថិតនៅលើកំណាត់ផ្លូវវត្តអង្គតាម៉ិញ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី (១១០) ដល់ផ្លូវលេខ ២០០៤ និងមានតម្លៃសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា តាមឧបសម្ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ តម្លៃដី = ៣០០ ដុល្លារ/ម២, តម្លៃផ្ទះជាន់ផ្ទាល់ដី (E0 ) = ២៥០ ដុល្លារ/ម២, តម្លៃផ្ទះជាន់ទី១ (E1) = ២០០ ដុល្លារ/ម២។
សម្រាប់លទ្ធិផលទទួលបានពីការគណនាប្រាក់ពន្ធត្រូវបង់មានដូចខាងក្រោម៖
តម្លៃដី៖ ១០០ម២ x ៣០០$ = ៣០ ០០០$
តម្លៃផ្ទះជាន់ផ្ទាល់ដី (E០)៖ ៦៤២ x ២៥០$ = ១៦ ០០០$
តម្លៃផ្ទះជាន់ទី១ (E1)៖ ៦៤ម២ x ២០០$ = ១២ ៨០០$
មូលដ្ឋានគិតពន្ធ (តម្លៃអចលនទ្រព្យសរុប) = ៥៨ ៨០០$
មូលដ្ឋានគិតពន្ធ (គិតជារៀល)៖ ៥៨ ៨០០$ x ៤ ០០០៛ = ២៣៥ ២០០ ០០០៛
ប្រាក់ពន្ធត្រូវបង់៖ ២៣៥ ២០០ ០០០៛ x ៤% = ៩ ៤០៨ ០០០៛
សូមបញ្ជាក់ថា ការលើកលែងពន្ធ និងអនុគ្រោះពន្ធ សំដៅទៅដល់ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈ សម្បទានពីរាជរដ្ឋាភិបាលសម្រាប់ជាប្រយោជន៍ សេដ្ឋកិច្ច ឬសង្គមកិច្ច។ ម្យ៉ាងទៀត ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ ដែលចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋ, ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសក កម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការ អន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋភិបាលនានា និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


