ព័ត៌មានជាតិ
ប្រាសាទប្រុសនិងប្រាសាទស្រីជាស្នាដៃបុព្វបុរសខ្មែរបង្កប់រឿងនិទានពីបុរាណ ប្រុសៗសាងសង់ប្រាសាទចាញ់ស្រីៗ នៅលើទឹកដីស្រុកកំពង់លែង
កំពង់ឆ្នាំង ៖ ស្រុកកំពង់លែង គឺជាស្រុកមួយសម្បូរប្រាសាទកាលពីសម័យបុរាណកាលសម័យក្នុងចំណោមស្រុកចំនួន ៨ នៅក្នុងខេត្តកំពង់ឆ្នាំង។ ជាក់ស្ដែងព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ អ្នក យកព័ត៌មានយើងបានទៅដល់ប្រាសាទ២ ក្នុងចំណោមប្រាសាទជាច្រើន ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺប្រាសាទសកហៅប្រាសាទប្រុស និងប្រាសា ទស្រីស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។

ប្រាសាទ សក្ល ឬ ប្រាសាទប្រុស ស្ថិតនៅក្នុងព្រៃលើដីទួលមួយកន្លែងកណ្ដាលព្រៃ ប៉ុន្តែឥឡូវនេះក្លាយ ទៅជាវាលស្រែព័ទ្ធជុំវិញប្រាសាទ ដែលធ្វើឲ្យប្រាសាទមួយនេះមានរូបរាងយ៉ាងស្រស់សង្ហា គួរឲ្យចង់គយគន់។
បុរស២នាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់លែង បាននិយាយឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ ២០១៩ នៅចំណុចប្រាសាទនេះ មានព្រៃព័ទ្ធជុំវិញ និងពុំមាន ផ្លូវលំចូលមកកាន់ទួលប្រាសាទនេះឡើយ បើចង់មកប្រាសាទនេះគឺត្រូវដើរកាត់តាមវាលស្រែនិងកាត់ព្រៃ។ ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ ២០២០ អាជ្ញាធរខេត្ត និងស្រុកកំពង់លែង បានកសាងផ្លូវលំគ្រួសក្រហមមួយខ្សែពីផ្លូវជាតិ ( ផ្លូវពីឃុំច្រណូកទៅកាន់ខេត្តកំពង់ធំ) មកកាន់ទី ទួលប្រាសាទនេះ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ធ្វើដំណើរតាមយានជំនិះចូលមកកាន់ទីទួលប្រាសាទនេះដោយសុវត្ថិភាព ដើម្បីលេងកំសាន្តនិង បានគយគន់ស្នា ដៃសាងសង់ប្រាសាទសក្ល ឬហៅថាប្រាសាទប្រុស ដ៏ល្អវិចិត្ររបស់បុព្វ បុរសខ្មែរ។ ប៉ុន្តែប្រាសាទប្រុសនេះកាលពីសម័យបុរាណមិនទាន់សង់រួចរាល់ជាស្ថាពរនៅឡើយទេ នេះបើតាមការនិទានរឿងព្រេងរបស់ដូនតាខ្មែរកន្លងមក។
ដោយឡែកចំពោះប្រាសាទមួយ ទៀតហៅថាប្រាសាទស្រីនោះគឺបានសាងសង់នៅក្នុងទីទួលវត្តប្រាសាទដែលមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីប្រាសាទប្រុសស្ថិត នៅក្នុងវត្តប្រាសាទ ក្នុងភូមិប្រាសាទ ឃុំច្រណូក ស្រុកកំពង់លែង។
ទាក់ទងនិងរឿងព្រេងនិទាន នៃការសាងសង់ប្រាសាទប្រុស និងប្រាសាទស្រីនេះលោកតា ណឹប កុក អាយុ៨៣ឆ្នាំ ជាអ្នកនៅថែទាំវត្តប្រាសាទ និងថែទាំប្រាសាទស្រី បាននិទានរឿងព្រេងពីបុរាណដែលគាត់បានចេះចាំពីឪពុកម្ដាយគាត់ឲ្យដឹងថា កាលដើមឡើយ គឺមនុស្សស្រីចូលដណ្ដឹងមនុស្សប្រុសយកធ្វើជាប្ដី ប៉ុន្តែប្រុសប្រុសបានបង្គាប់ថ្លៃការច្រើនពេក។ ហេតុនេះនៅក្នុងសម័យថ្ងៃមួយក្រុមមនុស្សប្រុសនិងក្រុមមនុស្សស្រីនៅលើទឹកដីស្រុកកំពង់លែង បានភ្នាល់គ្នាដោ យបានចែកគ្នា សាងសង់ប្រាសាទមួយរៀងៗខ្លួន គឺខាងប្រុសសាង សង់ប្រាសាទប្រុស និងខាងស្រីសាងសង់ប្រាសាទស្រី ។ ដោយបានសន្យាគ្នាថា នឹងចាប់សាងសង់ក្នុងពេលព្រលប់ៗរហូតដល់ភ្លឺ ត្រូវឈប់សាងសង់ និងបើក្រុមខាង ណាឈ្នះ គឺក្រុមអ្នកចាញ់ត្រូវតែចូលស្ដីដណ្ដឹងអ្នកនោះ យកមកធ្វើប្ដី ឬធ្វើជាប្រពន្ធ។

កាលណោះក្នុងពេលសាងសង់ខាងស្រីមានប្រាជ្ញាជាងខាងប្រុស ដោយនៅកណ្ដាលអធ្រាត្របានលួចបង្ហោះគោមបង្ហោះឡើងនៅទិសខាងកើត ដើម្បីបំភាន់ភ្នែកក្រុមខាងមនុស្សប្រុស។ ចំណែកខាងប្រុសពេលបានឃើញភ្លើងគោម នឹកស្មានថាជាផ្កាយព្រឹករះ ក៏នាំគ្នាឈប់សំរាកដេកលក់អស់ទៅ ដោយគិតថាខាងមនុស្សស្រីមានកម្លាំងខ្លាំងឯណានឹងឈ្នះប្រុសប្រុសទៅ។ ចំណែកខាងស្រីបាននាំគ្នាបន្តការសាងសង់ រហូតព្រឹក គឺបានសាងសង់ប្រាសាទស្រីមានបិទក្បាច់ក្បូររួចរាល់ជា ស្ថាពរមុនខាងប្រុសៗ។ ចំណែកខាងប្រុសវិញគឺបានសង់រួចក៏ប៉ុន្តែមិនទាន់បានបិទក្បាច់ក្បូរឲ្យ បានរួចរាល់ជាស្ថាព័រឡើយដូចយើ ងបានឃើញ ភ័ក្ត្រស្រែងមកដល់សព្វថ្ងៃនេះ។ ទើបចាប់ពីពេល នោះមក គឺប្រុសត្រូវចូលស្ដីដណ្ដឹងមនុស្សស្រីធ្វើជាប្រពន្ធវិញ រហូត មកដល់សព្វថ្ងៃនេះ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានឲ្យដឹងនេះថា ប្រាសាទសករឿងហៅថាប្រាសាទប្រុស និងប្រាសាទស្រីខាងលើនេះ បានកសាងឡើងនៅចន្លោះសតវត្សទី៨ និង៩ តាមរចនាបថប្រាសាទកំពង់ព្រះ នាសម័យនោះ ដែលមានស្ដេច ស្រីមួយអង្គគ្រងរាជ ព្រះនាមជ័យទេវី។

លោកប្រធានមន្ទីរវប្បធម៌ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍ សូមចូលរក្សាការពារនិងអភិរក្សប្រាសាទទាំងពីរនេះឲ្យបានទាំងអស់គ្នា ដើម្បីជួយការរក្សាកេរមរតកដ៏មានតម្លៃមហាសាលរបស់បុព្វបុរសខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយបាន ស្គាល់បានឃើញ និងបានសិក្សារៀនសូត្រស្វែងយល់ អំពីវប្បធម៌ដ៏ល្បីល្បាញរបស់ខ្មែរយើងសម័យបុរាណ៕
ដោយ ៖ ឈៀង ថារិទ្ធ








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ