ព័ត៌មានជាតិ
អភិបាលស្រុកសំរោងទទួលស្គាល់ថា ពិតជាមានរថយន្តដឹកដីធ្វើអាជីវកម្មឆ្លងកាត់បរិវេណប្រាសាទសែនភូវាំង
តាកែវ ៖ លោកកែត ម៉ៅ អភិបាលស្រុកសំរោង ទទួលស្គាល់ថា ពិតជាមានរថយន្តបែនដឹកដី ធ្វើអាជីវកម្ម ឆ្លងកាត់បរិវេណប្រសាទបុរាណនៅចំណុចភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ពិតមែនកាលពីប៉ុន្មានថ្ងៃមុននេះ តែមកត្រឹមរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នេះ ខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក៏ដូចជាអាជ្ញាធរស្រុកលោកបានចុះហាមឃាត់និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអាជីវកម្មដឹកដីឆ្លងកាត់តាមតំបន់ប្រាសាទបុរាណនេះរួចរាល់ហើយ។

លោកអភិបាលស្រុកបន្ថែមទៀតថា នេះជាការធ្វេសប្រហែសរបស់អាជ្ញាធរលោក ដែលបណ្តោយឲ្យមានឈ្មួញដឹកដីតាមរថយន្តបែនធំៗឆ្លងកាត់បរិវេណប្រាសាទបុរាណមួយនេះ ព្រោះលោកមិនបានចាប់អារម្មណ៍ ដោយគិតថា ផ្លូវនេះជាផ្លូវចាស់ដែលប្រជាពលរដ្ឋតែងតែធ្វេីចរាចរដឹកកសិផលឆ្លងកាត់ជាធម្មតា លុះដល់លេចឮដំណឹងខាងលើនេះ អាជ្ញាធរលោកក៏បានចុះទៅពិនិត្យនឹងបានធ្វើការហាមឃាត់ភ្លាមៗផងដែរ។

ជាមួយគ្នានេះ ដែរលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាក់ថា ករណីនេះ គឺប្រជាពលរដ្ឋដែលរស់នៅភូមិអំពិល គាត់បកដីស្រែនៅខាងជើងប្រាសាទ គឺគាត់ចុះបកដីដឹកថ្ងៃសៅរ៍ លុះ ថ្ងៃអាទិត្យ ម្សិលមិញកម្លាំងលោកបានចុះហាមឃាត់ ហើយបើគិតជាជើងបានប្រហែល៣៥ទៅ៣៦ឡានប៉ុណ្ណោះ៕
ដោយ ៖ វីរៈ


សូមចុចអាន ៖ ហាងឆេងដីនៅមណ្ឌលគិរីនឹងប្រែប្រួលយ៉ាងណា ក្រោយរាជរដ្ឋាភិបាលសម្រេចសាងសង់ព្រលានយន្តហោះថ្មី?
សូមចុចអាន ៖ រថយន្តប្រភេទសណ្តោងខ្នាតធំ បុករះរថយន្តធុនតូចជាច្រើនគ្រឿង សំណាងមិនមានអ្នកបាត់បង់ជីវិត ( Videos)
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


