ព័ត៌មានជាតិ
កសិករនៅភូមិព្រៃចាស់នៅតែបន្តអភិរក្សស្នាដៃជាកេរ្តិ៍តំណែលដូនតា
ដោយសារប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនការតម្បាញស្បូវ (ហៅថាក្រងស្បូវ) ជាស្នាដៃដូនតាបង្កើតឡើងពីជំនាន់ដើម សម្រាប់ប្រក់ផ្ទះសម្បែងរស់នៅ ហើយស្នាដៃនេះ ប្រជាពលរដ្ឋស្ទើរតែបោះបង់ចោលទៅហើយ តែប្រជាពលរដ្ឋមួយចំនួននៅតែយកមកធ្វើជាមុខរបរប្រចាំគ្រួសារ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាព និងរក្សាបានការអភិរក្សកេរ្តិ៍តំណែលបន្សល់ទុកពីដូនតាផងដែរ។

លោកស្រី មាស ចាន់ថេន រស់នៅភូមិព្រៃចាស់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយសារប្រទេសជាតិយើងមានភាពអភិវឌ្ឍជឿនលឿន ប្រជាជនរស់នៅតាមទីក្រុង មិនយកស្បូវប្រក់ផ្ទះទៀតទេ ហើយប្រជាជននៅតាមភូមិទីជនបទមួយចំនួនក៏បានបោះបង់ចោលឈប់យកស្បូវទៅប្រក់ផ្ទះដែរ តែនៅមានប្រជាកសិករ និងអតិថិជនតិចតួចតែប៉ុណ្ណោះ ទិញយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជាប្រកកញ្ចុះ និងអ្នកមានជីវភាពខ្សត់ខ្សោយឬក៏អ្នកចង់ប្រកបរបៀបធម្មជាតិតែប៉ុណ្ណោះ។
លោកស្រីបន្តថា៖ ដោយសារគ្មានដើមទុនក្នុងការប្រកបរបររកស៊ីធំដុំនោះ លោកស្រីបានចាប់យកមុខរបរក្រងស្បូវលក់ ទោះបីថា ការទៅរកស្បូវពីព្រៃមក មានភាពលំបាកនិងនៅឆ្ងាយពីផ្ទះក៏ដោយ ស្បូវនេះទៅរកពីព្រៃមកពិបាកណាស់ ហើយទំរាំបានមួយបាច់ៗ ពេលខ្លះអត់មានលុយជួលគោយន្តគេដឹកជញ្ជូន យើងទូលមកពីព្រៃអញ្ចឹងទៅ ក្នុងមួយថ្ងៃរកបានតែពីៗបីបាច់ យកមកក្រងលក់ឱ្យគេខ្លះគេទិញខ្លះគេមិនទិញ អញ្ចឹងទៅគ្រាន់បានលុយខ្លះៗសម្រាប់ដោះស្រាយជីវភាព។

លោក ប៉ៃ ចាន់ណា បានទទួលស្គាល់ថា៖ ទោះបីជួបបញ្ហាប្រឈមបែបនេះក៏ដោយ តែសប្បាយចិត្ត ព្រោះយើងចេះកែច្នៃធនធានធម្មជាតិមាននៅក្នុងភូមិសាស្ត្រដែលយើងរស់នៅ ដែលជាមុខរបរសុច្ចរិតនៅក្នុងសង្គម និងចៀសវាងបានពីការទៅប្រកបមុខរបរជួញដូរផ្តេសផ្តាស់។
លោកបន្តថា៖ ការងារក្រងស្បូវនេះ ទោះបីធនធានធម្មជាតិរកបានដោយលំបាកមែន ក៏ប៉ុន្តែយើងលក់បានមួយកណ្តប ២.០០០ រៀល ធ្វើឱ្យយើងមានប្រាក់ចំណូលប្រចាំថ្ងៃ ដែលយើងខំធ្វើការងារដោយខ្លួនឯង ស្រួលជាងទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ខ្ញុំគិតថាចំណាកប្រទេសបើគេធ្វើការចំការងារល្អទៅក៏វាល្អដែរ បើថានៅផ្ទះយើងអញ្ចេះក៍វាម្យ៉ាងដែរ បាននៅជុំប្រពន្ធកូន ហើយអ្នកទៅធ្វើការក៍គេមិនប្រាកដថាគេអន់ដែរ តែសម្រាប់យើងនៅភូមិនេះ គឺមានការងារធ្វើអញ្ចឹងសឹងតែគ្រប់គ្នា។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីបានបញ្ជាក់ថា៖ នេះជាកិច្ចការដែលអាជ្ញាធរមូលដ្ឋាន បានគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ព្រោះយើងចំណាយតែកម្លាំងទទួលបានផលប្រយោជន៍សម្រាប់កែប្រែជីវភាពរស់នៅ និងបានអភិរក្សកេរ្តិ៍តំណែលស្នាដៃដូនតាបានបង្កើតឡើង ពីជំនាន់ដើមមកកុំឱ្យបាត់បង់។
សូមបញ្ជាក់ថា៖ ស្បូវកណ្តប កំពុងពេញនិយមរបស់បងប្អូនអាជីកម្ម ដែលបង្កើតរមណីយ៍ដ្ឋានអេកូទេសចរណ៍ ទិញយកទៅប្រក់រោងអង្គុយកម្សាន្ត និងប្រជាពលរដ្ឋខ្លះទិញយកទៅប្រក់ខ្ទម ស្រែចំការ ចំណែកផ្ទះសម្បែងឈប់ប្រើប្រាស់ហើយ ព្រោះបងប្អូនយើងនិយមទិញដែកសង្កសី ឬហ្វីប្រូស៊ីម៉ង់ ក្បឿង យកទៅប្រក់ជំនួនវិញវាមានគុណភាពប្រើប្រាស់បានយូរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ