ព័ត៌មានជាតិ
បង្កើតកម្មវិធីប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិកបង្ហាញជំនាញនិងអាជីពដល់សិស្សរៀបចំផែនការទៅថ្ងៃអនាគត
ក្រសួងអប់រំយុវជននិងកីឡាបានបង្កើតកម្មវិធីប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិក “ត្រីវិស័យ (TreyVisay)” ដើម្បីបង្ហាញជំនាញសិក្សា អាជីពនិងព័ត៍មានទីផ្សារការងារដល់សិស្សសម្រាប់រៀបចំផែនការទៅថ្ងៃអនាគត។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ ធ្នូនេះដោយបានធ្វើការណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាទាំងអស់ ចូលរួមផ្សព្វផ្សាយកម្មវិធីប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិក “ត្រីវិស័យ (TreyVisay)” (កំណែថ្មី 2.0.0) ដែលជាកម្មវិធីទូរសព្ទ សម្រាប់ឱ្យសិស្សធ្វើស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈ មុខរបរ ឈ្វេងយល់ព័ត៌មានអំពីមុខជំនាញសិក្សា ព័ត៌មានអាជីព គ្រឹះស្ថានឧត្ដមសិក្សា និងព័ត៌មានទីផ្សារការងារ ដើម្បីជួយដល់ការរៀបចំផែនការសិក្សា និងអាជីពការងារនាថ្ងៃអនាគតរបស់សិស្ស បានល្អប្រសើរ។

លោកស្រីបានពន្យល់បន្ថែមថា «កម្មវិធីនេះដើម្បីតម្រង់ទិសដល់ប្អូនៗដើម្បីឱ្យគាត់បានដឹងពីអាជីពនិងវិជ្ជាជីវៈនានាដែលគាត់អាចចាប់យកអនុវត្តបានព្រោះក្នុងអត្ថបទឬវីដេអូដែលបង្ហាញនៅក្នុងកម្មវិធីថាតើអាជីពនីមួយៗជាអ្វីនិងគាត់ត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ និងមានការងារអ្វីខ្លះដែលគាត់ត្រូវធ្វើប្រចាំថ្ងៃហើយអំពីមនុស្សអនុវត្តអាជីពជាដើមដើម្បីប្រកបអាជីពនឹងបាននិងត្រូវធ្វើម៉ិចខ្លះ»។

លោកស្រីបានបន្តទៀតថា កម្មវិធីនេះពិតជាមានសារសំខាន់ណាស់សម្រាប់សិស្ស ដោយសារតែទាក់ទិននឹងអនាគតរបស់សិស្ស បើកាលណាសិស្សអត់បានដឹងពីព័ត៍មានអាជីព និងវិជ្ជាជីវៈផ្សេងៗនិងវិធីក្នុងការចាប់យកអាជីពបានទេជូនកាល អាចនឹងបាត់បង់ឱកាសអត់ដឹងថាតើអាចធ្វើអីបានអ្វីនៅពេលគាត់ចូលចិត្តបំណិនអ្វីមួយដែលមានទេពកោសល្យ។
លោកស្រីបានចាត់ទុកកម្មវិធីនេះគឺជាត្រីវិស័យមួយជួយចង្អុលផ្លូវនិងតម្រង់ទិសប្អូនៗ ដើម្បីចាប់យកអាជីពត្រឹមត្រូវហើយឆ្លើយតបទៅនឹងខ្លួនគាត់ក៏ដូចជានៅក្នុងទីផ្សារការងារផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


