ព័ត៌មានជាតិ
កាត់ផ្នែកខ្លះក្រុងតាខ្មៅ ឆ្នាំ២០២១ ផ្ទៃដីរាជធានីភ្នំពេញរីកដល់ ៦៩៥ គីឡូម៉ែត្រការ៉េ
នៅក្នុងឆ្នាំ២០២១នេះ រាជធានីភ្នំពេញផ្ទៃក្រឡានឹងរីកដល់៦៩៥,៤៩គីឡូម៉ែត្រការ៉េ ក្រោយពីកាត់ផ្នែកខ្លះនៃក្រុងតាខ្មៅខេត្តកណ្តាល ចូលក្នុងដែនរាជធានីភ្នំពេញ ខណៈដែលនៅឆ្នាំ២០០៦មានផ្ទៃក្រឡាត្រឹមតែ៣៨៥គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ខណៈពេលកំណើនប្រជាសាស្រ្តក្នុងទីក្រុងបានកើនឡើងយ៉ាងគំហុក ស្របពេលទីក្រុងកាន់តែរីកធំជាងមុន។ ក្រឡាផ្ទៃក្រុងកើន រហូតដល់ទំហំ ៦៩៥ គីឡូម៉ែត្រការ៉េក្នុងឆ្នាំ២០២១ ក្រោយការកាត់ផ្នែកខ្លះនៃខេត្តកណ្តាល ដែលធ្វើឲ្យអាជ្ញាធររាជធានីធ្វើការពង្រីកភូមិ និងសង្កាត់មួយចំនួន ដើម្បីឆ្លើយតបនឹងកំណើនប្រជាសាស្ត្រ ក៏ដូចជាជួយសម្រួលដល់អាជ្ញាធរក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងបញ្ហាមួយចំនួនទៀតផង។
បើតាមប្រវត្តិផ្ទៃក្រឡាត្រួសៗ របស់រាជធានីភ្នំពេញមានការប្រែប្រួលដូចតទៅ៖
១. ឆ្នាំ២០០៦ មានទំហំ ៣៨៥ គីឡូម៉ែត្រការ៉េ មាន៧ខណ្ឌ និង៧៦សង្កាត់។
២. ឆ្នាំ២០០៩ មានទំហំ ៣៧៧,៤៦គីឡូម៉ែត្រការ៉េ មាន៨ខណ្ឌ និង៧៦សង្កាត់។
៣. ឆ្នាំ២០១២ មានទំហំ ៦៧៨,៤៦ គីឡូម៉ែត្រការ៉េ មាន៩ខណ្ឌ ៩៦សង្កាត់។
៤. ឆ្នាំ២០១៧ មានទំហំ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន១២ខណ្ឌ ១០៥សង្កាត់។
៥. ឆ្នាំ២០១៩ មានទំហំ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន១៤ខណ្ឌ ១០៥សង្កាត់។
៦. ឆ្នាំ២០២១ ឡើងដល់ ៦៩៥,៤៩ គីឡូម៉ែត្រការ៉េ មាន១៤ខណ្ឌ ១០៥សង្កាត់។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានីភ្នំពេញ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់