សន្តិសុខសង្គម
បង្ហាញមុខជនសង្ស័យ ០៥ នាក់ ករណីធាក់ប្លន់ ១៣ ករណី ក្នុងរាជធានីភ្នំពេញ
នគរបាលព្រហ្មទណ្ឌស្នងការរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលទាំង ១៤ ខណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ ក្រោយធ្វើសកម្មភាពប្រើប្រាស់ហិង្សាធាក់ប្លន់យកម៉ូតូបានសម្រេចចំនួន ១៣ ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមការធ្វើសន្និសីទបង្ហាញមុខជនសង្ស័យដែលធ្វើឡើងកាលពីវេលាម៉ោង ០២ រសៀល ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ នៅខាងក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០៥ នាក់ រួមមាន ៖ ០១-ឈ្មោះ វ៉ិច វុធ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ទួលពង្រ សង្កាត់ចោមចៅ ០១ ខណ្ឌពោធិ៍សែនជ័យ។ ០២-ឈ្មោះ ផល រិន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ០៣-ឈ្មោះ គង់ វិឆ័យ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃុំល្វា ភូមិបឹងស្នោរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ០៤-ឈ្មោះ គា សុខជា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្លាក្រពើ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ០៥-ឈ្មោះ ហុង វ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ទួលពង្រ សង្កាត់ចោមចៅ ០១ ខណ្ឌពោធិ៍សែនជ័យ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលទាំង ១៤ ខណ្ឌ ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ០៥ នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ធាក់ប្លន់យកម៉ូតូបានសម្រេចចំនួន ១៣ ករណី ក្នុងនោះរួមមាន ៖ ខណ្ឌដង្កោចំនួន ០៥ ករណី , ខណ្ឌកំបូលចំនួន ០៥ ករណី , ខណ្ឌព្រែកព្នៅចំនួន ០១ ករណី , ខណ្ឌពោធិ៍សែនជ័យចំនួន ០២ ករណី និងដកហូតបានវត្ថុតាងម៉ូតូម៉ាក Suzuki Nex Crossover ពណ៌ខ្មៅលាយក្រហម ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KB-0300 , ម៉ូតូម៉ាក Honda Dream C125 ពណ៌សខ្មៅ ស៊េរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KV-7137 , ម៉ូតូម៉ាក Suzuki Nex ពណ៌សលឿង ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-8707។

បច្ចុប្បន្នជនសង្ស័យទាំង ០៥ នាក់ និងវត្ថុតាង កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


