Connect with us

ព័ត៌មានជាតិ

លោក ស សុខា ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

បានផុស

នៅ

រសៀលថ្ងៃទី១១ ខែកុម្ភ នេះលោក ស សុខា បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ។ នេះបើតាមទំព័រហ្វេសបុករបស់​លោក​បានចេញផ្សាយនៅ​មុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តើមចេញយើងម្នាក់ៗ ក្នុងគោលបំណងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ។ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប លោក​បាន​ថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ “វ៉ាក់សាំងបង្ការកូវីដ-១៩” ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។

លោក​បានគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានា សូមបានជាសះស្បើយគ្រប់ៗគ្នា និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបានចាកផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម