Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ ឲ្យ​បញ្ឈប់​របរ​លក់​ក្រឡាន តាមផ្លូវ​ជាតិ​លេខ ០៦ ចេញពីក្រុង​សៀមរាប

បានផុស

នៅ

អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចបញ្ឈប់ការដាក់លក់ក្រឡាននៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។

លោក សូប្លាតុង អភិបាល ស្រុកប្រាសាទបាគង បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន ដែលមកពីឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម បញ្ឈប់ការតាំងលក់ក្រឡានរបស់ពួកគាត់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងទឹកដីឃុំត្រពាំងធំ ជាបន្តទៀត ដោយហេតុថា ការតាំងលក់នេះវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូប្លាតុង បានបញ្ចាក់ទៀតថា កន្លងមក ប្រជាពលរដ្ឋមកពីភូមិខ្ចាស់ បានដាក់លក់ក្រឡានរបស់ពួកគាត់ជាប់នឹងចិញ្ចើមផ្លូវ ហើយនៅពេលដែលមានអ្នកទិញគាត់បានចតយានយន្តនៅលើដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមក និង បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ រហូតមានអ្នកខ្លះបាត់បង់ជីវិតក៏មាន។
ប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន បានឲ្យដឹងថា ពួកគាត់មិនបានជំទាស់តវ៉ាជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់នេះទេ ហើយពួកគាត់ក៏បានស្ម័គ្រចិត្តរុះរើតាមចំណាត់ការរបស់អាជ្ញាធរ។

កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលមានមុខរបរលក់ក្រឡាន ក៏ធ្លាប់បានស្នើទៅអាជ្ញាធរស្រុក ដើម្បីជួយរៀបចំធ្វើជាផ្សារលក់ក្រឡានមួយ ដោយហេតុថា ពួកគាត់ក៏ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ ខណៈលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុក មានការព្រួយបារម្ភណាស់ចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ប៉ុន្តែការបង្កើតផ្សារក្រឡាននេះ មានបញ្ហាប្រឈមច្រើន ដូចជាការស្វែងរកទីតាំង និងការស្រុះស្រួលរវាងអាជីវករដូចគ្នាជាដើម ៕

អត្ថបទ៖គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+២ នាទី មុន

អង្គការយូនីសេហ្វ បង្ហាញវិធីសាស្ត្រ៥ចំណុចដល់ឪពុកម្តាយ ដើម្បីឱ្យកូនៗស្រឡាញ់ការអាន

ជីវិតកម្សាន្ដ២៨ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣៧ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

Sokha Hotels

ព័ត៌មានពេញនិយម