សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនេីង១២នាក់ ដែលបង្ហោះម៉ូតូលេីផ្លូវជាតិលេខ៦ ក្នុងស្រុកជេីងព្រៃ
កងកម្លាំងសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងបានកែច្នៃស៊ីមាំងបំពងសំឡេងខុសលក្ខណៈបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម និងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅ និងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ចស្រុកជើងព្រៃ បានឲ្យដឹងថា កម្លាំងអធិការនគរបាលស្រុកជើងព្រៃ បានធ្វើការស្ទាក់ឃាត់ក្រុមក្មេងៗបានចំនួន១២នាក់ រួមទាំងម៉ូតូដែលបានកែច្នៃស៉ីមាំងខុសបច្ចេកទេស១២គ្រឿងផងដែរ។ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងៗទាំងនោះ ដើម្បីយកមកកាន់អធិការនគរបាលស្រុកជើងព្រៃ ធ្វើការសាកសួរ និងត្រួតពិនិត្យឆែកឆេទៅលើម៉ូតូ និងសម្ភារៈជាប់នឹងខ្លួនក្រុមក្មេងទាំង១២នាក់។ ជាលទ្ធផល ឃើញថា ពុំមានឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឡើយ។ ទន្ទឹមនឹងនេះដែរ សមត្ថកិច្ច ក៏បានធ្វើតេស្ត ពិនិត្យរកសារធាតុញៀនលើក្រុមក្មេងៗទាំង១២នាក់ ជាលទ្ធផល អវិជ្ជមាន ទាំង១២នាក់។

សមត្ថកិច្ចស្រុកជើងព្រៃ បានបញ្ជាក់ទៀតថា តបតាមបទបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចឲ្យធ្វើការអប់រំ កុំឲ្យមានធ្វើសកម្មភាពបែបនេះតទៅទៀត និងដោះដូរស៊ីមាំងដែលមានខុសលក្ខណៈបច្ចេកទេសចេញ៕
អត្ថបទនិងរូបភាព៖ឡេកចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


