ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រការបណ្តុះបណ្តាលជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោករដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកប្រធានសមាគម បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីចំពោះការចង់ឱ្យមានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ។ ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ទំហំពាណិជ្ជកម្មគ្រឿងអលង្ការរវាងកម្ពុជាមួយបណ្តាប្រទេសដៃគូមានទំហំជាច្រើនពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


