Connect with us

ព័ត៌មានជាតិ

ករណីអធិការ​ស្រុក​កំរៀង សមត្ថកិច្ចកំពុងស្រាវជ្រាវ​បន្ថែម​រក​អ្នកពាក់ព័ន្ធ

បានផុស

នៅ

នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​ប្រគល់​រថយន្ត ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តចំនួន​១៩ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២១​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

ឆ្លើយតប​សំណួរអ្នកសារព័ត៌មាន ដែល​លើកឡើងថា តើ​ករណី​អធិការ​ស្រុក​កំរៀងដែល​បាន​បណ្តេញ​ចេញ​នេះ អាចមានពាក់ព័ន្ធ​មន្ត្រី​ណា​ដែរឬទេ ? សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​កំពុង​ស្រាវជ្រាវ​បន្ថែម​។ មិនទាន់​ឃើញ​មាន​ឯកសារដែល​ពាក់ព័ន្ធ​ទេ ប្រសិនបើ​ឃើញ​យើង អនុវត្ត​តាមច្បាប់​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា លោក គឹម ពន្លក អធិការនគរបាល ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​សម្តេចនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​បកស័ក្តិ និង​បណ្តេញចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរ​បាល​ជាតិ ក្រោយពី​រកឃើញថា មាន​ពាក់ព័ន្ធ​ករណី​ដោះលែង​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ពី​ប្រ​ទេស​ថៃ ចូល​ទឹកដី​កម្ពុជា និង​ពី​ប្រទេស​កម្ពុជា ចូល​ទឹកដី​ថៃ ហើយ​សម្ដេច​ក៏បាន​បញ្ជា​ឲ្យចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ ដើម្បី​ជាការ​ព្រមានដល់​ជន​ទាំងឡាយ​ផ្សេងទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា ក្រៅពី​បកស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ គឺ​ត្រូវ​បន្ត​ចាត់ការ​អនុវត្ត​តាមផ្លូវ​ច្បាប់​ទៀត ដើម្បី​ផ្តន្ទាទោស​ជន​ពុករលួយ​រូបនេះ ដាក់ពន្ធនាគារ​ឲ្យ​ខាន​តែ​បាន និង​បាន​បញ្ជា​ឲ្យ​អគ្គស្នងការ នគរបាល​ជាតិ​ស្រាវជ្រាវ​ជាបន្ទាន់ លើ​ករណី​ដែល​មេខ្យល់ត្រូវ​បាន​ទាហាន​ចាប់ខ្លួន ប្រគល់​ឲ្យ​ខាង​ប៉ូលិស ហើយ​ខាង​ប៉ូលិស ជា​អ្នក​ដោះលែង​មេខ្យល់​នោះ ដោយ​មិន​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៣០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម