Connect with us

ព័ត៌មានជាតិ

Kirirom Institute of Technology (KIT) បង្ហាញមហិច្ឆតាខ្ពស់ជាងមុន ក្រោយផ្លាស់ប្តូរអ្នកដឹកនាំថ្មី

បានផុស

នៅ

ជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ឋដឹកនាំថ្មី Kirirom Institute of Technology (KIT) មានគោលដៅក្លាយជាវិទ្យាស្ថានឈានមុខគេនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍។ គោលដៅនេះធ្វើឡើង តាមរយៈការផលិតធនធានមនុស្សឌីជីថល ដែលមានភាពចាំបាច់សម្រាប់ ការរីកចម្រើននាពេលអនាគតនៃបណ្តាប្រទេសនៅតំបន់អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតMasamu Kamaga នាយកគ្រប់គ្រងថ្មីនៃKITបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមបន្ទាប់ពីសន្និ​សីទសារព័ត៌មានកាលពីថ្ងៃទី១៥ កុម្ភៈថា “ក្នុងឋានៈរបស់ខ្ញុំជាប្រធានថ្មី ខ្ញុំនឹងនាំយកបទពិសោធន៍របស់ខ្ញុំ ក្នុងនាមជាសហគ្រិនម្នាក់ ដែលបានចាប់ផ្តើមជាមួយក្រុមហ៊ុនJP telecommunication និងបង្កើតក្រុមហ៊ុន ដែលទាក់ទងនឹងបច្ចេកវិទ្យាបញ្ជូនសញ្ញា (broadband) ជាច្រើននៅក្នុងប្រទេសជប៉ុន”។ 

លោកបញ្ជាក់ថា “ដោយធ្លាប់បានធ្វើការបង្រៀនទាំងនៅប្រទេ​សជប៉ុន និងសហរដ្ឋអាមេរិក ខ្ញុំប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាស នៃភាពជាសហគ្រិនបៃតងនៅក្នុងពិភពលោក”។

លោកបន្តថា ថ្មីៗនេះ ក្រោយពីបានចូលរួមកម្មវិធី CES tech show នៅសហរដ្ឋអាមេរិក ដែលជាទីកន្លែង ដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ បង្ហាញពីការអភិវឌ្ឍន៍ចុងក្រោយរបស់ពួកគេ លោកបានដឹងយ៉ាងច្បាស់ អំពីនិន្នាការបច្ចុប្បន្ន នៅក្នុងឧស្សាហកម្មរបស់យើង។  យើងកំពុងមើលឃើញបដិវត្តន៍ Al ដែលកំពុងជ្រៀតចូលយ៉ាងជ្រៅទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។

លោកបញ្ជាក់ថា “យើងសង្កេតឃើញមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីឧស្សាហកម្មប្រេង ទៅកាន់ឧស្សាហកម្ម semiconductor ហើយកោះតៃវ៉ាន់ គឺជាអ្នកនាំមុខគេក្នុងវិស័យនេះ”។ លោកបន្ថែមថា “តាមរយៈដំណើរទស្សនៈកិច្ចនេះ ខ្ញុំបានរកឃើញថា សាកលវិទ្យាល័យនៅតៃវ៉ាន់បង្រៀនកម្មវិធី semiconductor ល្អប្រសើរជាងសាកលវិទ្យាល័យ Stanford ក្នុងសហរដ្ឋអាមេរិកទៅទៀត”។ 

លោកជឿជាក់ថា ការតភ្ជាប់ ទំនាក់ទំនងជាសកលទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិទ្យាស្ថាន KIT។ យើងកំពុងចាប់ផ្តើមយុគសម័យថ្មីនៅវិទ្យាស្ថាន KIT នៅឆ្នាំនេះ។  ថ្វីបើប្រឈមមុខនឹងការលំបាកក្នុងរយៈពេល២ ទៅ៣ឆ្នាំកន្លងមកនេះយ៉ាងណាក្តី ក៏យើងកំពុងស្ថិត នៅលើផ្លូវនៃការស្ទុះងើបឡើងវិញ។ 

វិទ្យាស្ថានបច្ចុប្បន្ននេះ KITត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន KIT Management Co., Ltd.។ នៅពេលសាកសួរពីមុខជំនាញសម្រាប់និស្សិតសិក្សា នៅKOT លោកបណ្ឌិតMasamu Kamaga បានបញ្ជាក់ថា ជាការពិតណាស់ វិទ្យាស្ថាន បានធ្វើបច្ចុប្បន្នភាពមុខវិជ្ជារបស់ខ្លួន ជារៀងរាល់ឆ្នាំ ដើម្បីសម្របទៅតាមនិន្នាការឧស្សាហកម្ម។ យើង​មិន​មាន​និស្សិត​ មក​ពី​បណ្តាប្រទេស​អាស៊ាន​ផ្សេង​ទៀត​ទេ​ គិតរហូត​មក​ដល់​ពេល​នេះ ប៉ុន្តែទោះយ៉ាងណាក្តី យើងមានសាកលវិទ្យាល័យដៃគូមួយចំនួន នៅក្នុងតំបន់អាស៊ាន ហើយយើងត្រៀមខ្លួនទទួលយកនិស្សិត ដែលផ្លាស់ប្តូរការសិក្សា។

លោកបន្តថា ក្នុងឆមាសនីមួយៗ យើងផ្តល់ជូនប្រហែល5 ទៅ10មុខវិជ្ជា ក្នុងមួយកម្មវិធីសិក្សា។  យើង​មាន​មុខ​ជំនាញ​ចំនួន3 ដែល​រួមមាន​ ផ្នែក​វិស្វកម្ម​សូហ្វវែរ ការគ្រប់គ្រង​ទេសចរណ៍ និង​ការរៀបចំផែនការ និង​ការ​រចនាឌីហ្សាញ។លោកនន្តទៀតថា នាពេលបច្ចុប្បន្ននេះ​ យើងផ្តល់ជូននូវមុខជំនាញផ្នែកវិស្វកម្មសូហ្វវែរ ជាមួយនឹងជម្រើសវគ្គសិក្សានៅក្នុងប្រធា​​នបទដែលទាក់ទងនឹងAI ដូចជា Deep Learning និង Machine Learning។ លោកបញ្ជាក់ថា “យើងក៏កំពុងស្ថិតក្នុងដំណើរការ រៀបចំផែន​ការដ៏សំខាន់មួយដែលផ្តោតទៅលើAIផងដែរ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម