ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំជំរុញឲ្យសង្គមគិតគូរ និងយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតដល់ស្ត្រី និងក្មេងស្រី
លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសង្គមគិតគូរ និងយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀតដល់ស្ត្រី និងក្មេងស្រីដើម្បីឆ្ពោះទៅរកការទទួលបានសិទ្ធិស្មើគ្នាជាមួយបុរស និងការទទួលបានសេវាថែទាំសុខភាពពេញលេញ ខណៈបច្ចុប្បន្នបញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គមនៅតែបន្តកើតមាននៅឡើយ។

ថ្លែងក្នុងពិធីទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖ «កាលើកកម្ពស់ស្រ្តីគឺស្មើនឹងការផ្តល់សុខុមាលភាពដល់ស្ត្រី» ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)កាលពីថ្ងៃទី៧មីនានៅខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជាង ៣០០នាក់ លោកស្រីបណ្ឌិត សឿ សុជាតា បានលើកឡើងថា ទិវាអន្តរជាតិនារីមានសារៈសំខាន់ខ្លាំងណាស់ដើម្បីរំលឹកឱ្យយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារីជាចម្បងពិសេសស្ត្រី និងក្មេងស្រីរស់នៅជាមួយនឹងជំងឺអេដស៍ ជំងឺអេដស៍ព្រោះថា ថ្វីដ្បិតថា
យើងមើលពីខាងក្រៅឃើញមានសភាពស្ងប់ស្ងាត់ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាលហើយភាគច្រើននៃជំងឺនេះគឺកើតលើអ្នកដែលស្រឡាញ់ភេទដូចគ្នា។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ទិវាអន្តរជាតិនារីដែលរៀបចំឡើងដោយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ក៏ស្របគ្នាជាមួយរាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលអាណត្តិថ្មីមានគោលជំហរនយោបាយ នៅតែបន្តពង្រឹង និងអនុវត្តហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋព្រមទាំងវិធានការនានាសំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាត្រូវបានដាក់ចេញអនុវត្តយ៉ាងសកម្ម។

លោក យិន សាវ៉េន បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)ដែលបានចូលរួមឆ្លើយតបប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ជាមួយរាជរដ្ឋាភិបាល និងជាពិសេសខេត្តកំពង់ឆ្នាំងលើសេវាផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ និងការថែទាំនៅមន្ទីរពេទ្យ ខេត្ត ស្រុកហើយជាពិសេស បានយកចិត្តទុកដាក់ និងដែលបានរៀបចំឱ្យមានកម្មវិធីដ៏មានអត្ថន័យនេះផងដែរ។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានបង្កើតកម្មវិធី ក្មេងស្រីរបស់ខ្លួន ដែលធ្វើការនៅទូទាំងប្រទេសជិត ៤០ ដើម្បីជួយស្ត្រី និងកុមារីឲ្យចៀសផុតពីការឆ្លងមេរោគអេដស៍(ឬការព្យាបាលប្រសិនបើមានផ្ទុកមេរោគអេដស៍) រក្សាពួកគេឱ្យនៅបន្តការសិក្សា និងចៀសសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


