ព័ត៌មានជាតិ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ផ្ដល់បរិក្ខាពេទ្យដល់រដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុង លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត និង មន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១ បានទទួលអំណោយជាសម្ភារៈបរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន៤០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

មានប្រសាសន៍នៅក្នុងឱកាសនេះដែរ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តសីហនុ បានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលក្នុងរយៈពេលកន្លងទៅតែងតែបានយកចិត្តទុកដាក់ព្យាបាលជំងឺប្រជាពលរដ្ឋរបស់យើងក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយក្នុងថ្ងៃនេះខេត្តព្រះសីហនុក៏មានកិត្តិយសបានទទួលសម្ភារ:បរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ហើយឯកឧត្តមសង្ឃឹមថាគ្រូពេទ្យនិងបើកប្រអប់មើលដើម្បីពិនិត្យសម្ភារៈនិងឧបករណ៍ទាំងនេះនិងបម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តរបស់យើងនៅផ្នែកណាខ្លះ។ លោក អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា សម្ភារៈនិងឧបករណ៍ទាំងនេះគឺសម្រាប់ជួយដល់អ្នកជំងឺរបស់យើងហើយសង្ឃឹមថាសម្ភារ:ដែលទទួលបាននៅថ្ងៃនេះនិងបានជួយសំរាលទៅដល់ការលំបាករបស់គ្រូពេទ្យក្នុងការទទួលខុសត្រូវហើយនិងបានទិន្នផលដោយផ្ទាល់ទៅដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរបស់យើង។ជាការពិតណាស់សកម្មភាពនិងការខិតខំប្រឹងប្រែងដែលបានមកពីការជួយគាំទ្រអំពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។

លោក អភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អង្គការសមាគម(TYDA) ក៏ដូចជាសប្បុរសជនទាំងអស់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(TYDA) ទាំងអស់ ដែលបានប្រឹងប្រែងកន្លងមកនេះ សូមឱ្យមានសុខភាពល្អ ជោគជ័យក្នុងបេសកកម្មក្នុងវិស័យសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយើងរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។
សម្ភារៈបរិក្ខារពេទ្យរួមមាន
១.សឺរ៉ាំង ខ្សែនិងតំណសេរ៉ូមច្រើនប្រភេទ បង់រំរបួស កំរាលតុនិងគ្រែ កំរាលអ្នកជំងឺ សម្លៀកបំពាក់អ្នកជំងឺ ថង់ដាក់សំភារៈ សុងនោម ទឹកសំលាប់មេរោគ ស្រោមដៃ សម្ភារៈមន្ទីរពិសោធន៍។
២.សម្ភារៈទាក់ទងការរំ និងថែទាំរបួស។
៣.សម្ភារៈជំនួយការពិនិត្យព្យាបាលជំងឺរោគស្ត្រី។
៤.សម្ភារៈជំនួយការវះកាត់។
ឆ្លៀតក្នុងឱកាសនេះដែរ បន្ទាប់ពីទទួលសម្ភារៈបរិក្ខារពេទ្យរួចមកលោក អភិបាលខេត្ត បានបន្តចុះពិនិត្យអាគារដែលត្រៀមសម្រាប់ចាក់វាក់សាំងកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី