ក្រសួងសុខាភិបាល នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានប្រកាសថា មានករណីឆ្លង ជំងឺកូវីដ១៩ ចំនួន ៣៥ នាក់ទៀត ក្នុងនោះជាអ្នកដំណើរមកពីក្រៅ ០៤ នាក់ និង ៣១ នាក់ទៀត ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។
អ្នកឆ្លងភាគច្រើនជាជនជាតិខ្មែរ និងជនជាតិចិន។ ទីតាំងចំនួន ២៣ កន្លែង ត្រូវបានបិទ រួមទាំងសាលារដ្ឋនិងឯកជនមួយចំនួន ដោយសារមានពាក់ព័ន្ធអ្នកឆ្លងកូវីដ ១៩។
-ខាងក្រោមនេះ ជាអត្តសញ្ញាណអ្នកឆ្លងទាំង ៣៥ នាក់
- បុរសជនជាតិខ្មែរ អាយុ ៤៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសហ្គាណា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១។
សូមសម្គាល់ថា៖ អ្នកដំណើរតាមជើងហោះហើរជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤១ នាក់។ រីឯអ្នកដំណើររួម៤០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ២ នាក់ សណ្ឋាគារមួយទៀត ចំនួន ១៥ នាក់ សណ្ឋាគារមួយទៀត ចំនួន ២ នាក់ និងសណ្ឋាគារមួយទៀតចំនួន ២១ នាក់។
- បុរសជនជាតិចិនអាយុ ៣៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញមានអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី ១១ ខែកុម្ភៈ។
- ស្ត្រីជនជាតិចិនអាយុ ២៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិនតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១។
- បុរសជនជាតិចិនអាយុ ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិនតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១។
សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់បុគ្គល៣រូបខាងលើ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណ នៃក្រសួងសុខាភិបាល។ បច្ចុប្បន្នអ្នកទាំង៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
- បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល
- ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ រាជធានីភ្នំពេញ
- កុមារាអាយុ ១១ ឆ្នាំ មានអាស័យដ្ឋាន សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិខ្មែរអាយុ ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិខ្មែរអាយុ ៧១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៧ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២១ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ២៤ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ២៥ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៧ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៤ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ២៤ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
សម្គាល់៖អ្នកជំងឺទាំង ១៧ នាក់កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
- ស្ត្រីជនជាតិចិនអាយុ ៣០ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ៣៦ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៤១ ឆ្នាំ មានសយដ្ឋានស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៣៣ ឆ្នាំ មានសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ២៣ ឆ្នាំ មានសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ៣៤ ឆ្នាំ មានសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ៣០ ឆ្នាំ មានសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
- បុរសជនជាតិចិន អាយុ ២៨ ឆ្នាំ មានសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
- ស្ត្រីជនជាតិចិនអាយុ ២៣ ឆ្នាំ មានសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៣៤ ឆ្នាំ មានសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
- បុរសជនជាតិកូរ៉េ អាយុ ៣៣ ឆ្នាំ មានសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
សម្គាល់៖ បច្ចុប្បន្នអ្នកទាំង ១៣ នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
- ស្ត្រីជនជាខ្មែរអាយុ ២៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងដាក់ឲ្យសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៕